យោងតាមសារព័ត៌មាន Mashable របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមអ្នកថតរូបរបស់ NASA បានប្រទះឃើញ សត្វកង្កែបមួយក្បាល នៅលើផ្ទៃអាកាស ខណៈពេលដែលយានអាវកាស របស់ NASA កំពុងតែបង្ហោះឡើងទៅលើអាកាស កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅនេះ។

ជាមួយគ្នានេះដែរ NASA ក៏បានធ្វើការត្រួតពិនិត្យយ៉ាងច្បាស់លាស់ ហើយទទួលបានលទ្ធផលថា នោះគឺពិតជាសត្វកង្កែបពិតមែន ដែលត្រូវថតបាន ខណៈកំពុងបង្ហោះយានអាវកាស “LADEE (Lunar Atmosphere and Dust Environment Explorer)”។

ចំនែកឯក្រុមអ្នកថតរូប របស់ NASA ក៏បានបញ្ជាក់ កាលពីថ្ងៃព្រហស្បត្តិ៏ ទី១២ ម្សិលមិញនេះដែរថា វាពិតជាសត្វកង្កែបមែន ហើយមិនមែនជាការភូតភរ ឬបោកបញ្ឆោតអ្វីឡើយ ព្រោះអ្នកមានថតរូបរបស់ NASA ជាច្រើននាក់ បានថតជាប់សត្វកង្កែបមួយក្បាលនោះ រាប់រយសន្លឹកឯណោះ។

ទោះបីជាយ៉ាងនេះក៏ដោយ សត្វកង្កែបមួយក្បាលនោះ ត្រូវបានរុញច្រានទៅលើអាកាស ដោយសារតែចំហាយនៃកំលាំងថាមពល របស់យានអាវកាស “LADEE”៕



សូមទស្សនាវីដេអូខាងក្រោម៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]