ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់ ក្រោយពេលយកពស់មួយក្បាល មិនស្គាល់ឈ្មោះ មកខាំឡើងខ្ទេចក្បាល ដោយសារខឹងពស់នោះ ខាំដៃរបស់គាត់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ កញ្ញា ២០១៣ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ១៦៣ ក្នុងដែនដីព្រៃអង្គការអភិរក្ស ជីវចម្រុះសីមា ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

តាមប្រភពពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ប្តីរបស់គាត់ឈ្មោះហៀង មាន អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តកំពង់ចាម ។

ស្ត្រីនោះបន្តទៀតថា មុនពេលកើតហេតុ ប្តីរបស់គាត់ត្រូវសត្វពស់មួយក្បាល ប៉ុនម្រាមដៃ មានសណ្ឋានបង្កង់លាយ ខ្មៅ-សបានខាំដៃប្តីរបស់គាត់ ។ ពេលខាំរួច ប្តីរបស់គាត់ខឹង ក៏ចាប់ពស់នោះមកខាំញក់ញី បណ្តាលឱ្យសត្វពស់នោះខ្ទេចក្បាល ។

មួយម៉ោងក្រោយមក ទំនងជាពិសពស់បានជ្រាបចូលពេញខ្លួនហើយ ប្តីរបស់គាត់ក៏លែងនិយាយស្តីកើត រួចបានដាច់ខ្យល់ស្លាប់តែម្តង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]