រាជធានីភ្នំពេញ ៖ ក្រុមជំនាញស៊ីម៉ាក់ បានបំផ្ទុះបំផ្លាញម្សៅរំសេវ TNT ដែលបង្កៃនៅជាប់ជញ្ជាំង អគារក្លិបកម្សាន្ត X3 រួចរាល់ជាស្ថាពរហើយ កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹកថ្ងៃទី១៣ កញ្ញា ២០១៣ ដោយមិនមានគ្រោះថ្នាក់ទៅលើមនុស្ស និងប៉ះពាល់ដល់វត្ថុផ្សេងៗឡើយ ។

ការកម្ទេចចោលនេះ គឺក្រុមស៊ីម៉ាក់បានរៀបចំបាវខ្សាច់ និងឧបករណ៍មួយចំនួន ដើម្បីបាំងកុំឱ្យចំហាយភ្លើង ឬក៏ចំហាយរំសេវជះទៅប៉ះពាល់ ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោងប្រហែល ៩ព្រឹកថ្ងៃទី១៣ កញ្ញា ២០១៣ កន្លងទៅនេះ បានគេប្រទះឃើញម្សៅរំសេវកែច្នៃ (TNT) មួយ នៅមុខក្លិបកម្សាន្ត X3 ដែលមានទីតាំងនៅក្បែរមន្ទីររដ្ឋសភាបង្កឱ្យមានការភ្ញាក់ផ្អើល។ ម្សៅរំសេវកែច្នៃមួយនេះ ត្រូវបានគេច្រកចូលក្នុងប៊ីដុងតូចល្មមមួយ ហើយមិនមានអ្នកណាហ៊ានប៉ះពាល់នោះទេ ដោយមានបងប្អូនប្រជាពលរដ្ឋយើង កាច់មែកឈើ ដាក់ជារបាំង ការពារក្រែងមានគ្រោះថ្នាក់ ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]