វាជារឿងធម្មតា ណាស់មែនទេ? ដែលតារាចម្រៀង និងសម្ដែងរបស់សហរដ្ឋអាមេរិកដ៏ល្បី គឺ Miley Cyrus តែងតែបង្កភាពភ្ញាក់ផ្អើល និងប្លែកៗដល់សាធារណៈជននោះ?

តាមសារព័ត៌មានរបស់បរទេស បានឲ្យដឹងថា កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៣ មុននេះ មានអ្នកជំនាញម្នាក់ បានថតយកនូវរូបភាពថ្មីរបស់តារាស្រីនេះ ដែលបានបង្ហាញខ្លួន នៅក្នុងក្រុងឡុង ប្រទេសអង់គ្លេស។ អ្វីដែលនាងធ្វើឲ្យសាធារណៈជនភ្ញាក់ផ្អើល ម្ដងទៀត ក្រោយពីនាងបានឡើងច្រៀងនៅលើឆាក ជាមួយនឹងឈុតខោអាវក្នុងនោះ គឺនៅពេលនេះ នាងក៏បានបង្ហាញឈុតសំលៀកបំពាក់ថ្មីមួយទៀត ដែលមិនគួរឲ្យជឿនឹងភ្នែកនោះដែរ។ ដោយនៅក្នុងនោះ នាងបានពាក់ស្បែកជើងកែងចោត ពាក់អាវទ្រនាប់(ដែលជាអាវមួយដែលមនុស្សសម័យថ្មី កំពុងតែពេញនិយម) រួមជាមួយនឹងខោវែងពណ៌ខ្មៅ ដែលមួយចំហៀងមើលធ្លុះដល់សាច់ និងម្ខាងទៀតមានក្រណាត់ធម្មតា តែរួមជាមួយគ្នានោះ នាងត្រូវបានគេដឹងថា នាងមិនស្លៀកខោក្នុងនោះទេ ដោយសារតែមួយចំហផងគូទរបស់នាង ត្រូវបានបង្ហាញជាសាធារណៈ។ អ្វីដែលនាងបានបន្ថែមពីលើ សម្រស់នាងនោះគឺ ខ្សែក្រវ៉ាត់ពណ៌មាស និងកាបូបយួរដៃ ដែលមានម៉ាកដ៏ល្បីគឺ Chanel ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះរូបភាពថ្មីរបស់តារាស្រីអាយុ ២០ឆ្នាំម្នាក់នេះ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]