ភ្នំពេញ : និសិ្សតពេទ្យ ២នាក់ រងរបួសធ្ងន់ស្រាល ខណ:ត្រូវរថយន្ត ម៉ែកសឺដេស បើកបុកពីក្រោយ កាលវេលាម៉ោង ១២និង៥៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅ លើកំណាត់ផ្លូវលេខ២៧១ ជិតស្ថានីយ៍បូមទឹកស្អុយ បឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

និសិ្សតស្រី២នាក់ ដែលរងរបួសនេះ មានឈ្មោះ បុប្ផា អាយុ ១៩ឆ្នាំ រងរបួសធ្ងន់ និងម្នាក់ទៀត ឈ្មោះ ចាន់ ដាវី អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើត នៅខេត្តបន្ទាយជ័យ ។ និស្សិតពេទ្យទាំង២នាក់នេះជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AR-7254 ។ ចំណែករថយន្តបង្ក ម៉ាកសឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-2876 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។

តាមសាក្សីឃើញហេតុ ការណ៍ បាននិយាយថា រថយន្តបង្កបើកបរក្នុងទិស ដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងដៃ ក្នុងបំណង បកក្រោយ ក៏ត្រូវបុកម៉ូតូជនរងគ្រោះ ដែលធ្វើដំំណើរច្រាស់ទិសគ្នាពោលបើកពីលិចទៅកើត ក្នុងបំណងទៅរៀននៅ មហាវិទ្យាល័យពេទ្យ បណ្តាលឲ្យនិសិ្សតពេទ្យ ទាំង២នាក់ ដេកដួលលើថ្នល់ រងរបួសខ្លះបែកក្បាល ខ្លះរលាត់ដៃជើង ។

បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូ របស់ជនរងគ្រោះ ត្រូវបាន នគរបាលចរាចរ នាំទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ ចំការមន រង់ចាំដោះស្រាយ ជាក្រោយ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]