ភ្នំពេញ  ៖ ផ្ទះមន្ដ្រីនគរបាលអន្ដោ ប្រវេសន៍ នៅព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញ បានរងនូវការឆាបឆេះ ដោយសារ តែកូនស្រីរបស់គាត់់ អុចធូបសែនជំនាងផ្ទះ សែនថ្ងៃសីល រួចបង្កឱ្យមានអគ្គិភ័យកើត ឡើង ផ្អើលប្រជាពលរដ្ឋនៅក្បែរកន្លែងកើត ហេតុ នាំគ្នាមកជួយបាញ់ពន្លត់ កាលពីវេលា ម៉ោង៩និង៤០នាទី ក្នុងដីឡូត៍លេខ២១ ក្រុមទី៣២ ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះរិទ្ធ សារ៉ន អាយុ៥៣ឆ្នាំ ជាមន្ដ្រីនគរបាលអន្ដោ ប្រវេសន៍ នៅព្រលានយន្ដ ហោះអន្ដរជាតិ ភ្នំពេញ ហើយនៅពេលមានករណីអគ្គិភ័យ នេះ លោកកំពុងធ្វើការ រួចជិះម៉ូតូយ៉ាងលឿនមកផ្ទះ ។

បើតាមសមត្ថកិច្ចមុនពេលកើតហេតុ កូនស្រីរបស់គាត់ម្នាក់ បានអុចធូបសែនជំនាងផ្ទះ សម្រាប់ថ្ងៃសីល រួចក៏ចុះមកក្រោម ធ្វើឱ្យភ្លើងធូបឆេះ ត្រូវបានប្រជា ពលរដ្ឋនៅក្បែរខាងឃើញទាន់ ក៏នាំគ្នាជួយអន្ដរាគមន៍ ដោយយកបំពង់ពន្លត់អគ្គិភ័យចំនួនពីរ មកបាញ់ពន្ដត់ ដោយមិនរំខានសមត្ថកិច្ចពន្លត់អគ្គិភ័យនោះឡើយ ។

យ៉ាងណាក៏ដោយ អគ្គិភ័យខាងលើនេះ មិនបណ្ដាលឱ្យឆាបឆេះខ្ទេចផ្ទះទាំងស្រុងនោះឡើយ ពោលសម្ភារៈនៅខាងក្នុងផ្ទះមួយចំនួន ដូចជាទូរទស្សន៍ តុតូច និងទ្រព្យសម្បត្ដិខ្លះ ទៀងរងការខូចខាត ។ ក្នុងគ្រោះអគ្គិភ័យនេះ កូនប្រុសម្ចាស់ផ្ទះម្នាក់ អាយុជិត២០ឆ្នាំ បានដេកនៅក្នុងបន្ទប់ឡៅតឿ ប៉ុន្ដែមិនបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតនោះឡើយ ៕












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]