ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ភ្ជាប់ពាក្យហើយ និងជិតដល់ថ្ងៃចូលរោងការ តែត្រូវបានកម្លាំងនគរបាល ក្រុងសិរីសោភ័ណអនុវត្តតាមដីកា តុលាការ ឃាត់ខ្លួនជាប់ចោទពីបទ ជួញដូរគ្រឿងញៀន កាលវេលាព្រឹកថ្ងៃទី១០ កញ្ញា២០១៣ ស្ថិតនៅចំណុចភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

តាមប្រភពបានឱ្យដឹងថា ជនដែលត្រូវចាប់ខ្លួនឈ្មោះឡា គឹមឈុន អាយុ២៥ឆ្នាំ ជាកម្មករ បច្ចុប្បន្នស្នាក់នៅភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ការចាប់ខ្លួននេះ គឺអនុវត្តទៅតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ១២៣ចុះថ្ងៃទី៥ សីហា ២០១៣ របស់ចៅក្រមស៊ើបសួរលោកមុយ សុភ័ក្រ្ត ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]