មិត្ដនារីប្រហែលជាមានផលវិបាក នៅក្នុងផាត់មុខ ក៏ដូចជាវះកាត់កែសម្ភស្សផ្សេងៗ ដូចនេះហើយទើបនាពេលថ្មីៗនេះ បុរសជាជនជាតិចិនម្នាក់ បានបង្កើតនូវផលិតផលថ្មីម្យ៉ាង ដែលងាយស្រួល ដើម្បីមកជំនួសរបស់ទាំងនោះបាន។

យ៉ាងណាមិញ សម្រាប់ផលិតផលថ្មីនេះ មានឈ្មោះថា “Uniface Mask” ដែលបានផលិតឡើង ដោយអ្នកច្នៃប្រឌិតម្នាក់ គឺលោក Zhuoying Li ដែលជាគំនិតតែមួយ និងប្លែក ដោយមិនចាំបាច់ឲ្យមនុស្សស្រីជាច្រើន ចំណាយពេលដ៏មានតម្លៃ ទៅវះកាត់ ឬផាត់មុខនោះទេ។ “Uniface Mask” គឺជាម៉ាសមុខម្យ៉ាង ដែលធ្វើឡើងពី "Bionic-skin" ដូចជាស្បែកមុខមនុស្ស និងមាន ភ្នែកធំៗ រោមភ្នែកវែងៗ ច្រមុះស្រួច រួមទាំងចង្ការស្រួចផងដែរ។ អ្វីដែលពិសេសនោះ គឺវាមានកម្រាស់ស្ដើង ហើយក៏អាចធ្វើឲ្យរន្ធញើសរបស់អ្នកដកដង្ហើមបានដែរ ជាមួយនឹងកម្រិតដ៏ខ្ពស់មួយដែលផ្ដល់នូវ ផាសុខភាពដល់ផ្ទៃមុខ ដូចជា លោកអ្នកអាចដើរហើរចេញទៅក្រៅ គេង ឈរ អង្គុយ  ឬអាចបង្ហាញពីអារម្មណ៍ និងទឹកមុខផ្សេងៗនៅលើផ្ទៃមុខ ផងដែរ ក៏ដូចជាជាមួយនឹង ជីវភាពប្រចាំថ្ងៃផងដែរ។

តាមគេហទំព័ររបស់ Uniface mask បានឲ្យដឹងថា មានតែក្រុមហ៊ុនរបស់ខ្លួនមួយទេ ដែលមានកាវបិតមុខភ្ជាប់ពី Uniface mask ទៅស្បែកមុខមនុស្សនោះ ហើយក៏មានតែអ្នកជំនាញខាងក្រុមហ៊ុនខ្លួនដែរ ដែលអាចដោះ ម៉ាសនេះចេញផងដែរ។ ជាមួយគ្នានេះ ក្រមហ៊ុននឹងផ្ដល់ប្រាក់ ១០០ភាគរយទៅវិញ បូកជាមួយនឹងការមិនយកប្រាក់ ទៅលើការដោះម៉ាសនេះ ប្រសិនជាអតិថិជនណាមួយ ប្រើហើយមិនពេញចិត្ដ ឬ មិនមានផាកសុខភាព ក្រោយពីទិញ បានមួយខែនោះ។ សម្រាប់ Uniface Mask មានតម្លៃចាប់ពី ៣៩៩ ដុល្លារឡើងទៅ។ 

តើចង់សាកល្បងដែរឬទេ ប្រិយមិត្ដនារីទាំងឡាយ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]