លោកយាយក្លាហានOtilia Martins ដែលមានអាយុ ដល់ទៅ ៨០ឆ្នាំទៅហើយ បានវាយតប ប្រឆាំងនឹង ចោរប្រដាប់អាវុធ ដែលបំរុងនឹងលួចយកលុយ រៀបនឹងបានសំរេចទៅហើយ។

លោកយាយបានទៅសួរសុខទុក្ខចៅប្រសារ ដែលជាម្ចាស់ហាង លក់ទំនិញមួយ ដែលមានទីតាំងស្ថិតនៅ New Bedford នៃរដ្ឋ Massachusetts។ រំពេចនោះ ក៏ស្រាប់តែមាន ចោរប្រដាប់ដោយ អាវុធ ពីរនាក់ បានភ្ជង់កាំភ្លើង និង បញ្ជាម្ចាស់ហាងអោយ យកលុយ និងវត្ថុមានតំលៃផ្សេងៗទៀតអោយពួកវា។

ដោយឃើញសភាពមិនស្រួលបែបនេះ លោកយាយ Otilia Martins មិនត្រឹមតែ មិនខ្លាចប៉ុណ្ណោះទេ ថែមទាំងបានយក ផ្លែឈើដែលនៅលើតុគិតលុយ មកគប់ លោកចោរនោះ អោយរត់ប្រាសអាយុ រៀងៗខ្លួន។

លោកយាយម្នាក់នេះ ពិតជាមិនធម្មតាមែន!

ចង់ដឹងថា គាត់ក្លាហានយ៉ាងណា ទៅទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]