តើអ្នកធ្លាប់លឺឈ្មោះ Valeria Lukyanova ទេ? ខាងខ្មែរឡូត ធ្លាប់បានផ្សាយម្ដងរួចមកហើយ ថាមាននារីម្នាក់មុខដូច Barbie តែឥឡូវនេះមាននារីម្នាក់ទៀតឈ្មោះ Valeria ដែលមានមុខមាត់សឹងតែដូចនឹងតុក្កតា Barbie ដែលធ្វើឲ្យមនុស្សជាច្រើន ក្នុងប្រព័ន្ធអ៊ិនធើណេតមានការចាប់ អារម្មណ៍ជាខ្លាំង។ នាងមានអាយុ២១ឆ្នាំ និងមកពីទីក្រុង Ukraine ។ នាងបាននិយាយថា ដោយខ្លួនឯងថានាងគឺ នារីម្នាក់ដ៏ល្បីល្បាញជាងគេនៅក្នុងប្រព័ន្ធ អ៊ិនធើណេតមួយឈ្មោះ Russian-language ។ វាមានការងាយស្រួលនឹងយល់ណាស់ ថាហេតុអ្វីបានជានាងហ៊ាននិយាយ បែបនេះ។ ចំនួនភាគរយដែលធ្វើឲ្យអ្នកទាំងនោះមានការចាប់អារម្មណ៍ និងទាក់ទាញនោះគឺ ទាក់ទងនឹងចង្កេះដ៏តូចរបស់នាង រួមជាមួយនឹងដើមទ្រូង។ មានអ្នកខ្លះនិយាយថាមុខរបស់នាង មើទៅដូចជាធ្វើមកពីប្លាស្ទិក និងអ្នកទៀតនិយាយថា នាងប្រហែលជាជនរងគ្រោះ ដែលជួបប្រទះក្នុងការវះកាត់ខុស។ Valeria បានចាប់ផ្ដើមរកអ្នកគាំទ្រនៅក្នុងទីក្រុង ប៉ារីស និងនៅកន្លែងផ្សេងៗទៀតក្នុងតំបន់អឺរ៉ុប។ នៅក្នុង blog របស់នាងនាងតែងតែនិយាយពីបទចំរៀងដែល នាងបានតែង។ តើអ្នកគិតយ៉ាងណា ចំពោះរូបនាង? តើនាងពិតជាស្អាតមែនទេ? សូមប្រិយមិត្ដមើលវីដេអូទាំងអស់គ្នា​​៖

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]