បន្ទាប់ពីឡើងឆាកប្រគុំតន្រ្តីប៉ុន្មានខែមុនមក វីដេអូចម្រៀងTrailer បទសង្សារចាស់ខ្ញុំខុសអី របស់លោក ណាំ ប៊ុណ្ណារ័ត្ន តារាចម្រៀងរបស់ផលិតកម្មថោន បានបង្ហោះព្រោងព្រាតនៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសបុក និងយូធូប ហើយឥឡូវអ្វីដែលប្រិយមិត្ត ទន្ទឹមរង់ចាំនោះគឺ បទចម្រៀងសង្សារចាស់ខ្ញុំខុសអី FULL បានចេញលក់នៅលើទីផ្សារហើយ ក្នុង ស៊ីឌី វ៉ុល ៤២ របស់ផលិតកម្មថោន។

បទចម្រៀងច្រៀងរៀបរាប់ពីភាពស្តាយក្រោយ ដែលក្បត់នឹងសង្សារចាស់របស់ខ្លួន ស្រវ៉ាអ្នកថ្មី របស់លោក ណាំ ប៊ុណ្ណារ័ត្ន បានអង្រួនបេះដូងយុវវ័យឲ្យស្គាល់អ្វីទៅជាភាពឈឺចាប់ នៅពេលដែលមនុស្សដែលខ្លួនស្រឡាញ់បានផិតក្បត់។ លើសពីនេះទៀត បទចម្រៀងនេះបានធ្វើឲ្យអារម្មណ៍អ្នកស្តាប់មានអារម្មណ៍ឈឺចាប់ ដោយសារតែអតីតសង្សាររបស់លោក ណាំ ប៊ុណ្ណារ័ត្ន ជួបអ្នកថ្មី ដែលក្បត់នឹងខ្លួនម្តងទៀត គួរឲ្យអាណិតក្រៃលែង ទើបលោកសម្រេចចិត្តច្រៀងរៀបរាប់ពី សេចក្តីនឹករលឹកនិងការស្រឡាញ់ តាមរយៈបទចម្រៀងនេះ។


ដូចនេះ បើប្រិយមិត្តចង់ដឹងថា បទចម្រៀងនេះមានអត្ថន័យយ៉ាងណា សូមស្តាប់វីដេអូចម្រៀងខាងក្រោម៖

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]