ស្ដ្រីម្នាក់ដែលមានឈ្មោះថា Pamela Fahy អាយុ ៤៣ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Winona នៃរដ្ឋ Minnesota សហរដ្ឋអាមេរិក និងជាគ្រូបង្រៀនផងដែរនោះ ត្រូវបានជាប់ចោទពីបទរួមភេទជាមួយ នឹងក្មេងប្រុសដែលជាអនិតិជន។

តាមសារព័ត៌មានអង់គ្លេស បានឲ្យដឹងថា ស្ដ្រីនេះបានជាប់ពាក់ព័ន្ធនឹង ការរួមភេទជាមួយនឹងកូនប្រុសសង្សាររបស់ខ្លួន ដែលមានអាយុ ១៣ឆ្នាំ អស់រយៈពេល២ខែមកហើយ។ សម្រាប់ហេតុការណ៍នេះ បានបែកធ្លាយ នៅពេលដែលឪពុកក្មេងប្រុសនេះ បានមកដល់ ផ្ទះមុនកាលកំនត់ ហើយក៏ប្រទះឃើញ មិត្ដស្រីរបស់ខ្លួន បានរត់ចេញពីបន្ទប់កូនប្រុសរបស់ខ្លួន ដោយគ្មានសំលៀកបំពាក់ជាប់ខ្លួន។ ដោយមិនអស់ចិត្ដបុរសនេះ បានដើរចូលទៅក្នុង បន្ទប់កូនប្រុសខ្លួន ក៏ឃើញអាវទ្រនាប់ មិត្ដស្រីនៅលើឥដ្ឋ ដោយឃើញសភាពបែបនេះ ក្មេងប្រុសនេះ ក៏មិនអាចប្រកែកឬតវ៉ាអ្វីបាននោះទេ ក្រៅពីសារភាពថា បានរួមភេទមែននោះ។

ក្រោយពីមានហេតុការណ៍នេះ ឪពុកក្មេងប្រុសនេះ បានប្ដឹងប៉ូលីស និងចាប់ខ្លួនស្ដ្រីខាងលើនេះ ហើយនាងក៏ត្រូវបានបញ្ឈប់ពី ការងាក្នុងនាមជាគ្រូបង្រៀនផងដែរ។ ម្យ៉ាងវិញទៀត នាងត្រូវបានប្រឈមមុខនឹងការជាប់គុក ដែលជាប់ចោទពីបទរួមភេទជាមួយនឹង អនិតិជន តែនាងត្រូវបានដោះលែង ក្រោយពីបង់ប្រាក់នៅក្រៅឃុំ ២០,០០០ ដុល្លារអាមេរិកនោះ។

តើពិតជាអាចទៅរួចទេ ? ដែលស្ដ្រីចំណាស់អាយុ ៤៣ឆ្នាំ រួមភេទជាមួយនឹងក្មេងប្រុស ១៣ឆ្នាំនោះ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]