ទីក្រុង ឌូបៃ នៃប្រទេស អារ៉ាប់រួម ជាទីកន្លែង ប្រជុំទៅដោយរថយន្តទំនើបៗ ប៉ុន្តែនៅក្នុងនោះ ប្រិយមិត្តច្បាស់ជាមិនធ្លាប់ជួបទេ នូវរថយន្តម៉ាក នីសសាន់ សេរ៊ីឆ្នាំ ២០០៨ មួយគ្រឿង ដែលត្រូវបានកែឆ្នៃ អោយមានលក្ខណៈយ៉ាងចម្លែកបំផុត។

បើសិនជាយើងក្រឡេកមើលរូបភាព ពីខាងក្រៅរបស់ រថយន្តមួយនេះ គឺវាមិនមានភាពខុសប្លែកអ្វី ទៅនឹងរថយន្តដ៏ទៃទៀត នោះទេ ប៉ុន្តែបើយើងពិនិត្យមើល រូបភាព នៃផ្នែកខាងក្នុងនៃរថយន្ត វិញនោះ ច្បាស់ជាមានអ្នកគិតថា ជាការកែឆ្នៃតាមប្រព័ន្ធកុំព្យូទ័រ (Photoshop) ដើម្បីទទួលបានការចាប់អារម្មណ៍ ជាក់ជាមិនខានឡើយ។ យ៉ាងណាមិញ ផ្នែកខាងក្នុង នៃរថយន្តមួយនេះ ពិតជាមានការផ្លាស់ប្តូរ ទ្រង់ទ្រាយដើម អោយក្លាយទៅជាយ៉ាងនេះ ពិតប្រាកដមែន។ ក្នុងនោះ ដៃចង្កូតបើកបរ ត្រូវបានផ្លាស់ប្តូរទីតាំង មកនៅចំកណ្តាល និង ប្រអប់បញ្ជាដាក់លេខ នៅចំហៀងខាងក្រោយ ដើម្បីអោយអ្នកនៅអង្គុយខាងក្រោយ ជាអ្នកបើកជំនួសវិញ ហើយទោះជាយ៉ាងណា រថយន្តមួយនេះពិតជាអាច បើកបរបានមែន។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖















តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]