យោងតាមសារព័ត៌មាន shanghaidaily របស់ប្រទេសចិន បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានរងរបួស បន្ទាប់ពីមានហេតុការណ៏ ផ្ទុះឃ្លាំងដាក់ឥវ៉ាន់មួយកន្លែង ស្ថិតក្នុងស្រុក Baiyun ទីក្រុង Guangzhou ប្រទេសចិន នៅល្ងាចថ្ងៃទី១០ ខែកញ្ញានេះ។

បើតាមសម្តីអ្នករស់នៅក្បែរនោះ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីឃ្លាំងដាក់ឥវ៉ាន់នោះបានផ្ទុះឡើង មានភ្លើងឆាបឆេះយ៉ាងខ្លាំង និងមានផ្សែងខ្មៅខ្មួលខ្មាញ់ ពេញផ្ទៃអាកាសតែម្តង។ អ្នករស់នៅក្បែរនោះបានបន្តទៀតថា ឃ្លាំងនោះត្រូវបានគេប្រើសម្រាប់ដាក់ស្បែកជើង។

បើតាមសម្តីប៉ូលីសប្រចាំតំបន់នោះ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៣ ទៅ ៤នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំនែកឯក្រុមអ្នកពន្លត់អគ្គីភ័យ ក៏បានមកដល់កន្លែងកើតហេតុ និងជួយសង្រ្គោះភ្លាមៗផងដែរ។

យ៉ាងណាមិញ ចំនួនអ្នករងរបួស និងអ្នកស្លាប់សរុប ក្នុងហេតុការណ៏នេះ នៅមិនទាន់បានដឹងច្បាស់នៅឡើយទេ៕





















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]