រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​ស្លាប់​​បាត់​បង់​ជីវិត​​ភ្លាមៗ​​នៅនឹង​កន្លែង​​ដោយ​​សារ​ ជួបហេតុ​ការណ៍គ្រោះ​ថ្នាក់​​ចរាចរណ៍​​ត្រូវ​រថយន្ត​កុង​តឺ​ន័រ​​មួួយ​គ្រឿង​ ​​បើក​បុក​​និង​កិន​​ពីក្រោយ​​ ​ខណៈ​​​ពេល​ដែល​​បុរ​សនោះ​​កំពុង​​ជិះ​ម៉ូតូ​​​​​តាម​ផ្លូវ​​ដោយ​មិន​ដឹង​ ខ្លួន ។

ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​ បាន​កើត​​ឡើង​​ កាល​ពី​​វេលា​​ម៉ោង​​​៥ល្ងាច​​ថ្ងៃទី​​​​​២៥ មេសា នៅលើ​​កំណាត់​ផ្លូវ​​​ចោម​ចៅ​​ភូមិ​​ត្រពាំ​ង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​​​រងគ្រោះ​​ឈ្មោះ ខាវ​ បុល​​ អាយុ​​៣៦​ឆ្នាំ ជា​​កម្មករ​រោង​ចក្រ​​ មាន​ទីលំនៅ​​​ភូមិ​​​ព្រៃ​ឈើ​ទាល ឃុំ​​​​ឧត្តម​មាន​ជ័យ​​ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ ​ស្នាក់់នៅ​​​ផ្ទះ​ជួល​​ក្នុង​សង្កាត់​​ស្ទឹង​មានជ័យ​​ ខណ្ឌ​មានជ័យ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]