រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើក្លិបម៉ូណាកូ ថា មានក្មេងស្ទាវប្រុសស្រីជាច្រើន ពពាក់ពពូនគ្នាចូលលេងកម្សាន្ត សប្បាយ ផឹកស៊ីស្រវឹង ហើយពេលចេញមកវិញ តែងតែបង្កជម្លោះវាយកាប់ចាក់គ្នា បង្កភាពអាណាធិបតេយ្យពេញតាមដងផ្លូវ ស្ទើរតែរាល់យប់រាល់ថ្ងៃ ប៉ុន្តែ មិនដែលមានឃើញសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានណា ចាត់វិធានការអ្វីឡើយ ។

គួររំលឹកថា កាលពី ១ឆ្នាំ មុន ក្លិបម៉ូណាកូនេះ ធ្លាប់មានករណីសន្តិសុខក្នុងក្លិបវាយយុវជន ៣នាក់ ឱ្យរងរបួសធ្ងន់សន្លប់ក្នុងក្លិប ហើយត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ព្រមាននឹងធ្វើការបិទក្លិបម៉ូណាកូ ដោយឱ្យធ្វើកិច្ចសន្យា ប្រសិនជាមានករណីវាយកាប់ចាក់គ្នា កើតឡើងម្តងទៀត ប៉ុន្តែ ជាញឹកញយដងក្លិបមួយនេះ តែងតែមានសកម្មភាពវាយតប់គ្នា បង្កភាពអាណាធិបតេយ្យជាដដែល ក៏នៅមិនឃើញមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានណា ចុះមកបិទក្លិបមួយនេះ ដូចការព្រមានឡើយ ។

ប្រជាពលរដ្ឋ ដែលរស់នៅចំណុចខាងលើ បានសំណូមពរយ៉ាងទទូចថា សុំឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន មេត្តាយកចិត្តទុកដាក់ចំពោះសកម្មភាពបង្ក ភាពអាណាធិបតេយ្យរបស់ក្លិបម៉ូណាកូផង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]