កណ្តាល៖ ហេតុការណ៍ភ្ញាក់ ផ្អើលមួយ បានកើតឡើងនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ដោយសារស្រ្តីវ័យចំណាស់ ម្នាក់ បានហៅអ្នកភូមិឲ្យ ជួយសង្រ្គោះស្រីគាត់ ដែលកំពុងសន្លប់ស្តូកស្តឹង ព្រោះតែកូនស្រីគាត់បាន លេបថ្នាំ ងងុយដេកច្រើន គ្រាប់ប៉ងសម្លាប់ខ្លួន តែបានជួយសង្រ្គោះរួចផុតពី សេចក្តីមរណ: ។          

តាមការរៀបរាប់របស់ម្តាយ បានឲ្យដឹងថា នៅយប់ថ្ងៃអាទិត្យ គាត់ស្តីបន្ទោសឲ្យកូនស្រី ឈ្មោះ ស្រីអូន នេះ ពីរឿងមិនចេះជួយ ធ្វើការងារក្នុងផ្ទះ លុះព្រឹកឡើងថ្ងៃចន្ទ ទី៩ កញ្ញានេះ គាត់បានចេញ ទៅធ្វើចំការនៅក្រោយផ្ទះ ជាធម្មតា ស្រាប់តែនៅវេលា ម៉ោងជាង៩ កូនប្រុសគាត់បានរត់ទៅស្រែកហៅគាត់ និងប្រាប់ថា បងស្រី លេបថ្នាំសម្លាប់ខ្លួន ។ ភ្លាមៗនោះ គាត់បានរត់មក ដល់ផ្ទះ ឃើញកូនស្រីគាត់ កំពុងដេកដួលនៅលើដី គាត់ក៏បានស្ទុះស្ទាដឹកយកទៅសង្រ្គោះនៅគ្លីនិកឯកជន នៅមុខផ្សារគគីរ ។

លោក យឹម សុខុម នាយប៉ុស្តិ៍ឃុំភូមិធំ បានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ស្រីអូន ភេទស្រី អាយុ១៩ឆ្នាំ ជាកម្មករកាត់ដេរ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ជាម្តាយជាស្រ្តីមេម៉ាយ មានកូនប្រុសស្រី៤នាក់ នៅក្នុងបន្ទុក ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]