ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៣នាក់ ក្នុងនោះ២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីពួកគេធ្វើសកម្មភាព ចាប់ស្ត្រីម្នាក់សម្រាតសំពត់ ប៉ុនប៉ងរំលោភសេពសន្ថវៈ ខណៈឡើងទៅរកក្មួយ នៅខាងលើផ្ទះថ្ម៥ជាន់ ដែលមិនសូវមានមនុស្សរស់នៅ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៩ កញ្ញា ២០១៣ ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះសុខ ប្រាក់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកើតហេតុ និងម្នាក់ទៀតឈ្មោះផុន សុភាស់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចំណែកស្ត្រីរងគ្រោះ អាយុ២៥ឆ្នាំ មានប្តី និងកូនម្នាក់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]