ភ្នំពេញ ៖ បុរសម្នាក់ត្រូវ រថយន្ដរបុកកិន ពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗនៅ នឹងកន្លែងកើត ហេតុ ហើយបើក គេចបាត់ដោយសុវត្ថិភាព កាលពីវេល ម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយ ផ្លូវវេងស្រេង ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីនគរបាលចរាចរខណ្ឌពោធិ៍ សែនជ័យបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខាវ ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ ស្នាក់នៅម្ដុំសួនវឌ្ឈនៈ មានស្រុកកំណើតភូមិឈើទាល ឃុំឧត្ដម សូរិយា ស្រុកត្រាំកក់ ខេត្ដតាកែវ ុ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាក់លេខ ភ្នំពេញ១ឌ-២៤៩ គ្រាន់តែរងការ ខូចខាត ផ្នែកខាងមុខបន្ដិចបន្ដួច  ។ ចំណែកឯ រថយន្ដវិញមិនត្រូវ បានគេស្គាល់ម៉ាកទេ តែប្រជា ពលរដ្ឋខ្លះថា ជាប្រភេទកុងតឺន័រគ្មានធុងតឺន័រ ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេល កើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង តាមបណ្ដោយផ្លូវ ក្នុងទិសដៅពីកើតទៅលិច តែ ម្នាក់ឯង លុះដល់ចំណុចកើត ហេតុបានប៉ះដៃចង្កូតជាមួយរថយន្ដមួយគ្រឿង បណ្ដាលឱ្យដួលខ្ទាតម៉ូតូមកចិញ្ចើម ផ្លូវរីឯម្ចាស់វិញ ខ្ទាត់ចូលទៅលើចំណែកផ្លូវត្រូវ រថយន្ដផ្សេងមកដល់ កិនពីលើស្លាប់តែម្ដងទៅ ហើយមិនដឹងច្បាស់ថា ជាប្រភេទរថយន្ដអ្វីនោះ ឡើយ តែប្រភពពីប្រជាពលរដ្ឋខ្លះថា ជាប្រភេទ រថយន្ដកុងតឺន័រគ្មានធុងតឺន័រកិនបើកគេចទៅ បាត់៕

ដោយ ៖ ហេង សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]