មានការដាក់តាំងពិពណ៌ដ៏ធំមួយ នៅសួនច្បារ Chatsworth House ទីក្រុងឡុង ប្រទេសអង់គ្លេស បានដាក់បង្ហាញពីរូបសំណាក់បុរាណ និងសម័យជាច្រើនដ៏ស្រស់ស្អាត ហើយរូបសំណាក់ទាំងនោះ ចង់បង្ហាញពីស្នាដៃ របស់ជនជាតិអង់គ្លេសផងដែរ។

ក្នុងការតាំងពិពណ៌នេះផងដែរ មានរូបសំណាក់ច្រើនជាង ២០ ដ៏ស្រស់ស្អាត នឹងដាក់បង្ហាញនៅលើសួនច្បារដ៏ធំមួយ រយៈពេល ៦សប្ដាហ៍ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣។ កម្មវិធីនេះត្រូវបានរៀបចំដោយលោក Allen Jones គាត់បានយករូបសំណាក់ល្បីៗ និងប្លែកៗជាច្រើនយកមកបង្ហាញ មានដូចជា Marc Quinn, Tony Crag និង Bill Woodrow ចំណែកឯសួនច្បារវិញ គឺត្រូវបានអ្នករចនាម៉ូដ អូឡាំពិចទីក្រុងឡុង លោក Tomas Heatherwick។

នៅពេលដែលទិញសំបុត្រចូលរួម អ្នកអាចចូលទស្សនាផ្ទះវីឡា នៅក្នុងបរិវេណនោះ និងសួនច្បារដ៏ស្រស់ស្អាត ព្រោះវាគឺជាផ្នែកមួយនៃការតាំងពិពណ៌ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបសំណាក់អស់ទាំងនេះ? ទោះជាយើងមិនអាចទៅទស្សនាផ្ទាល់បាន តែប្រិយមិត្តអាចទស្សនា រូបភាពនៅខាងក្រោមជាមួយគ្នាបាន៖









































កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]