យោងតាមសារព័ត៌មាន abcnews បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះថា Roman Pirozek អាយុ ១៩ឆ្នាំ បានស្លាប់ដោយសារកន្ទុំរុយបញ្ជាមួយគ្រឿង ហោះមកបុក ហើយស្លាបរបស់វា បានបុកជាប់ក្បាលបុរសនោះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុតែម្តង។

ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង ៣ និង ៣០នាទីល្ងាច ថ្ងៃព្រហស្បត្តិ៏ ទី០៥ ខែកញ្ញា នៅក្នុងសួនមួយកន្លែង ដែលមានឈ្មោះថា “Calvert Vaux Park” ស្ថិតក្នុងទីក្រុង New York សហរដ្ឋអាមេរិក ដែលជាទីកន្លែងដែលអនុញ្ញាតឲ្យ បង្ហោះកន្ទុំរុយបញ្ជាលេង។

បើតាមសម្តីប៉ូលីសបានឲ្យដឹងថា គ្រោះថ្នាក់នេះមិនមែនជាបទឧក្រិដ្ឋអ្វីឡើយ នេះគឺជាគ្រោះថ្នាក់ដោយចៃដន្យ ប៉ុន្តែប៉ូលីសមិនទាន់បានកំណត់ ម៉ាក និងការផលិត នៃកន្ទុំរុយបញ្ជានោះទេ។ ប៉ូលីសបានបន្តទៀតថា កន្ទុំរុយបញ្ជាមួយគ្រឿងនោះ មានស្លាបប្រវែង ១.២១ម៉ែត្រ ដែលអាចបង្កើនល្បឿនរហូតដល់ទៅ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]