យោងតាមគេហទំព័រ ប៊ីប៊ីស៊ីរបស់អង់គ្លេស បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីថ្មីៗនេះ នៅលើកំណាត់ស្ពានអាកាស អេ ២៤៩ ក្នុងទីក្រុង Kent ចក្រភពអង់គ្លេស ដោយមនុស្សយ៉ាងតិច ៦០នាករងរបួស និងរថយន្ត ១៣០គ្រឿងផ្សេងទៀត ត្រូវរងការខូចខាត។

បើតាមអាជ្ញាធរនៅតំបន់នោះបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងគឺដោយសារតែ ស្ថានភាពអាកាសធាតុ មិនអំណោយផល ដោយមានអ័ព្វធ្លាក់យ៉ាងក្រាស់ធ្មឹក ធ្វើឲ្យអ្នកបើកបរ ដែលកំពុងបើកបរក្នុងល្បឿនលឿន ប្រហែលជា ១១២គីឡូម៉ែត្រ ពិបាកក្នុងការមើលឃើញផ្លូវ ទើបបុកបន្តកន្ទុយគ្នាបែបនេះ បង្កជាសម្លេងកងរំពង ដូចផ្ទុះគ្រាប់បែក គួរឲ្យញញើត។

ភ្លាមៗបន្ទាប់ពីកើតហេតុ ក្រុមអ្នកជួយសង្គ្រោះ រថយន្តសង្គ្រោះ និងឧទ្ធម្ភាគចក្រជាច្រើន បានអន្តរាគមន៍ជួយសង្គ្រោះ អ្នករបួសជាច្រើន ហើយជាភ័ព្វសំណាង មិនមានមនុស្សណាម្នាក់ បាត់បង់ជីវិតឡើយ។








បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]