ខេត្តព្រៃវែង ៖ សិស្សរៀនភាសាកូរ៉េម្នាក់ ត្រូវបានជនមិនស្គាល់មុខ លបចាក់ចំនួន៣ដែកឆាប ខណៈពេលកំពុងអង្គុយផឹកស៊ី ជាមួយមិត្តភក្តិចំនួន៣ទៀត បណ្តាលឱ្យស្លាប់បាត់បង់ជីវិត បន្ទាប់ពីមិត្តភក្តិបាននាំជនរងគ្រោះ មកដល់មន្ទីរពេទ្យបង្អែកអ្នក លឿង ដើម្បីជួយសង្គ្រោះ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៥ កញ្ញា ២០១៣ ស្ថិតនៅចំណុចផ្លូវចុះតាមរោងម៉ាស៊ីនស្រូវ ទល់មុខសាលារៀនភាសាកូរ៉េ ក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ «ក» ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ប្រភពពីមិត្តភក្តិបានឱ្យដឹងថា ជនរងគ្រោះឈ្មោះស្រូយ ស្រួន អាយុ២៥ឆ្នាំ រស់នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដោយជនសង្ស័យចាក់ត្រូវជាច្រើនកន្លែង  រួចក៏រត់គេចខ្លួនបាត់ស្រមោល ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]