យោងតាមសារព័ត៌មាន huffingtonpost បានឲ្យដឹងថា គ្រូស្រីវ័យ ៤៣ឆ្នាំម្នាក់ មានឈ្មោះថា Pemela Ann Fahy រស់នៅក្នុងទីក្រុង Winona រដ្ឋ Minnesota សហរដ្ឋអាមេរិក ត្រូវបានប៉ូលីសឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី០១ ខែកញ្ញា កន្លងទៅនេះ បន្ទាប់ពីគ្រូស្រីរូបនេះ បានរួមរ័ក្សជាច្រើនដង ជាមួយសិស្សប្រុសរបស់ខ្លួន ដែលមានអាយុទើបតែ ១៣ឆ្នាំប៉ុណ្ណោះ។

បើតាមសម្តីឪពុករបស់សិស្សប្រុសរូបនោះ បានប្រាប់ឲ្យដឹងថា ខណៈពេលគាត់ត្រលប់ទៅដល់ផ្ទះវិញ គាត់បានឃើញអ្នកស្រី Fahy រត់ចេញពីបន្ទប់កូនប្រុសគាត់ ដោយស្រាតល្វែងក្រោមទាំងអស់តែម្តង។

ជាមួយគ្នានេះដែរ សិស្សប្រុសវ័យ ១៣ឆ្នាំរូបនោះ ក៏បានឆ្លើយសារភាពដែរថា ខ្លួន និងអ្នកស្រី Fahy ពិតជាបានរួមរ័ក្សគ្នាពិតមែន ហើយជាច្រើនដងទៀតផង ក្នុងរយៈពេល ២ខែចុងក្រោយនេះ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]