យោងតាមសារព័ត៌មាន huffingtonpost បានឲ្យដឹងថា ជនសង្ស័យជាចោរពីរនាក់ ត្រូវបានជនរងគ្រោះ ដែលមានគ្នាពីរនាក់ដែរ វាយបែកភ្នែកស្ទើរមើលមុខលែងស្គាល់ កាលពីថ្ងៃអង្គារ៏ ទី៣០ ខែសីហា កន្លងទៅនេះ នៅក្នុងទីក្រុង Charlottesville ស្ថិតក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក។

បើតាមសម្តីប៉ូលីស បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីររូបនោះ ម្នាក់មានឈ្មោះថា Johnny Calderon អាយុ ១៩ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Gerald Allen អាយុ ១៩ឆ្នាំ។ ប៉ូលីសបានបន្តទៀតថា ជនសង្ស័យទាំងពីររូបនោះ បានធ្វើសកម្មភាពប្លន់ជនរងគ្រោះពីរនាក់ នៅកន្លែងស្ងាត់មួយ ប៉ុន្តែបែរជាត្រូវជនរងគ្រោះ វាយតបតវិញយ៉ាងដំណំ បណ្តាលឲ្យរងរបួសបែកមុខបែកមាត់ និងបែកភ្នែកស្ទើរមើលលែងស្គាល់ទៅវិញ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានទូរស័ព្ទប្តឹងប៉ូលីស និងចាប់ខ្លួនជនសង្ស័យពីររូបនោះ ហើយរង់ចាំរហូតដល់ប៉ូលីស មកដល់កន្លែងកើតហេតុ។ ទោះបីជាយ៉ាងនេះក៏ដោយ ជងរងគ្រោះទាំងពីរ មិនបានរងរបួសអ្វីឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺលោកចោរពីរនាក់នោះទេ ដែលរងរបួងធ្ងន់ធ្ងរ។

យ៉ាងណាមិញ ជងសង្ស័យទាំងពីររូប ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសហើយ ទើបបញ្ជូនខ្លួនចូលទៅក្នុងគុគ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]