និស្សិតឆ្នាំទី ២ ដែលមានឈ្មោះថា ហ្វាង (Xiao Feng) និងជាអ្នករស់នៅទីក្រុង Guangzhou នៃខេត្ដ Guangdong ប្រទេសចិន ត្រូវបាន នារីដ៏ស្រស់ស្អាត សម្លាប់ចោល តាមរយៈការស្គាល់គ្នាតាមរយៈ ប្រព័ន្ធអ៊ិនធើណេតតែប៉ុណ្ណោះ។

តាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា ការពិតនារីដ៏ស្រស់ស្អាតនោះ គឺជាបុរសម្នាក់ ដែលមានឈ្មោះថា ស៊ូ (Zhou) ដែលបានបន្លំគណេយ្យរបស់ខ្លួន ទៅជាមនុស្សស្រី នៅក្នុងកម្មវិធីលេងកំសាន្ដ Momo។ បន្ទាប់ពីជនរងគ្រោះ និងជនល្មើសបានស្គាល់ ដោយលេងសារនៅក្នុងកម្មវិធីនេះ បានរយៈពេល៤ថ្ងៃ អ្នកទាំងពីរនាក់ក៏បានធ្វើការ ណាត់ជួបគ្នា។ នៅក្នុងថ្ងៃនោះ  ហ្វាង មិនបានដឹងថា ស៊ូ គឺជាមនុស្សដែលបន្លំខ្លួន ធ្វើជាស្រីស្អាត និងណាត់ជួបខ្លួននោះទេ ដែលនៅពេលនោះ ស៊ូ ក៏បានវ៉ៃក្បាល ហ្វាង ពីក្រោយជាមួយនឹងរបស់រឹង និងចាក់សម្លាប់ រហូតដល់ស្លាប់តែម្ដង។

តាមចម្លើយរបស់ជនល្មើស ក្រោយពីប៉ូលីសនៅក្នុង តំបន់ Huadu បានសួរនោះ បានឲ្យដឹងថា ស៊ូ ចង់ស្គាល់រសជាតិ និងអារម្មណ៍ជាឃាតករ ក្នុងការសម្លាប់មនុស្ស ហើយ ស៊ូ បានបង្កើតគណេយ្យផ្ទាល់ខ្លួន ដោយបន្លំធ្វើជាមនុស្សស្រីនៅក្នុង Momo កាលពីថ្ងៃទី ១៤ ខែកក្កដា។ ជាមួយគ្នានោះ គ្រូពេទ្យបានធ្វើតេសបុរសជាជនល្មើសនេះ គ្រប់វិធី ដើម្បីចង់ដឹងថា បុរសនេះអាចមានបញ្ហាខួរក្បាល ឬអត់? តែជាក់ស្ដែង គ្មានភស្ដុតាង ឬអ្វីមួយដែលសំអាងថា បុរសនេះមានបញ្ហានោះទេ។

សម្រាប់ពេលនេះ ប៉ូលីសបានធ្វើសំនុំរឿង ដើម្បីឡើងតុលាការនិងចោទប្ដឹង បុរសនេះពីបទសម្លាប់មនុស្ស។

នេះជាបញ្ហាដ៏ធំមួយ ដែលប្រិយមិត្ដទាំងឡាយ គួរណាយកចិត្ដទុកដាក់ និងកុំធ្វើការណាត់ជួបនរណាម្នាក់ ដែលគ្រាន់តែស្គាល់គ្នា តាមរយៈអ៊ិនធើណេតនោះ៕

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]