ភ្នំពេញ៖ អ្នកបើករថយន្ត លុច្សស៊ីស មួយគ្រឿង ដោយសារតែ គ្រឿងស្រវឹង បានបើករថយន្តរបស់ខ្លួន បញ្ច្រាសទិស ហើយជ្រុលទៅ បុកអ្នកបើកម៉ូតូម្នាក់ ដោយបុកអូសម៉ូតូជាង៥០ម៉ែត្រ ប៉ុន្តែសំណាងល្អ ជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូលោតទាន់ កុំអីរងរបួសធ្ងន់ជាក់ជាមិន ខានឡើយ។

គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ៨៖២០នាទី យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅ តាមផ្លូវម៉ៅសេទុង ស្តុបទួលទំពូង ខណ្ឌចំការមន។

សេចក្តីរាយការណ៍ពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត លុច្សស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-8703 បើកដោយបុរសម្នាក់ ជាង៣០ឆ្នាំ តែមិនស្គាល់អត្តសញ្ញាណ ទាំងស្រវឹងស្រាជោគ ស្រាប់តែបើករថយន្ត ទាំងបញ្ច្រាសទិស រួចហើយក៏ជ្រុលទៅ បុកអ្នកជិះម៉ូតូមួយគ្រឿង បណ្តាលឲ្យអូសម៉ូតូ នៅក្រោមរថយន្ត ជាង៥០ម៉ែត្រ ។

តែសំណាងល្អ អ្នកជិះម៉ូតូ បានលោតពីលើម៉ូតូទាន់ កុំអីរងរបួសជាក់ជាមិនខានឡើយ ។ ក្រោយកើតហេតុ សមត្ថកិច្ច បានទៅជួយ អន្តរាគមន៍ ដោយនាំយកទាំងរថយន្ត និងម៉ូតូ ទៅដោះស្រាយតាម ផ្លូវច្បាប់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]