វីដេអូមួយខ្សែ កំពុងតែទទួលធ្វើការចែកចាយនៅក្នុង ហ្វេកប៊ុក ដែលបានបង្ហាញពីឡានមួយគ្រឿង បានបុកម៉ូតូមួយទំហឹង តែបែរជាជិះរត់ទៅវិញ។

សម្រាប់វីដេអូនេះ មានអ្នកប្រើប្រាស់ហ្វេកប៊ុកធ្វើការចែកចាយជាង ៦,០០០ ដែលហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៣ នៅក្នុងកូឡាឡាំពួ ម៉ាឡេស៊ី។ តាមការបង្ហាញពី ក្នុងវីដេអូនេះ បានឲ្យដឹងថា ឡានម៉ាក BMW ពណ៌សមួយគ្រឿង បានបើកនៅក្នុងល្បឿនលឿន និងបានជ្រុលបុក ម៉ូតូដែលបើកតែម្នាក់ឯង នៅត្រង់ផ្លូវកែង ដែលបណ្ដាលឲ្យបុរសជាអ្នកអ្នកបើកម៉ូតូ ដេកដួលនឹងដី តែជាសំណាងដែលបុរសនោះ នៅអាចងើបឡើង ដែលដូចជាមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីនោះ។

យ៉ាងណាមិញ ម៉ាឡេស៊ីជាប្រទេសមួយដែលជឿនលឿន និងមានសេដ្ឋកិច្ចរីកចំរើន រួមនឹងប្រជាជនមានស្ដង់ដាររស់នៅដ៏ល្អប្រសើរ ចុះហេតុអ្វីនៅពេលដែលបើកបុកម៉ូតូហើយ បែរជាមានចិត្ដរត់ទៅវិញ?

ចង់ជ្រាបហេតុការណ៍នោះយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖



ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]