លោក ចូសេប ម៉ាយឃើល លាវខាយ រ៉ូឃ្វីនី អាយុ ៣២ឆ្នាំ ជាវិស្វករវ័យក្មេងមួយរូប កំពុងមានគំរោង បង្កើតការរៃអង្គាសប្រាក់ សប្បុរសធម៌មួយ ដោយការរត់ ចម្ងាយ ១៩០០០ គីឡូម៉ែត្រ ពីប្រទេស កាណាដា ទៅកាន់ ប្រទេសអាហ្សង់ទីន ក្នុងរយៈពេល ១៨ខែ និង ប្រើតែជើងទទេរ ប៉ុណ្ណោះ។

គាត់ជាកូនកាត់ បីសាសន៍ ចិន មិចស៊ិកកូ និង កាណាដា បានចំណាយពេល ហ្វឹកហាត់ការរត់ ដោយជើងទទេរនេះ អស់រយៈពេល ១ឆ្នាំមកហើយ ដោយបានឆ្លងកាត់ ប្រទេសអាមេរិក មុនពេល ចាប់ផ្តើមការរត់ជាផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ២ កក្កដា កន្លងទៅនេះ។ គាត់នឹងរត់ ក្នុងរយៈចម្ងាយ អោយបាន ១៩០០០ គីឡូម៉ែត្រ ដោយមិនមានពាក់ស្បែកជើង អោយបាន សមរម្យនោះទេ។ យ៉ាងណាមិញ នេះជាការរត់មួយ ដែលមិនធ្លាប់មានអ្នកធ្វើបាន ពីមុនមកនោះទេ ទើបហេតុនេះហើយ បានជាគាត់ មានទឹកចិត្តខ្លាំងក្លា ក្នុងការរត់នេះ ព្រោះតែគាត់ជាអ្នក ដែលចូលចិត្តសាកល្បងអ្វី ដែលប្លែកៗខុសពីគេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]