កោះកុង ៖ បុរសជនជាតិ វៀតណាមម្នាក់ បានស្លាប់ៗ ដោយសារ មិត្តភ័ក្រ្ត ជនជាតិវៀតណាម ដូចគ្នាចាក់មួយកាំបិត ត្រូវក្រោមក្លៀស ខាងឆ្វេងត្រង់ ចំណុច ប្រព័ន្ធបេះដូង បណ្តាលឱ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៩៖២០នាទីព្រឹក ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ្ព២០១៣ ស្ថិតនៅលើទូក ក្នុង ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ។

សមត្ថកិច្ច បានឲ្យដឹងថា ជនដៃឈ្មោះ ង្វៀង ធឿងឌឹក ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរ កម្មករទូកស្ទូចមឹក។ ជនរងគ្រោះដែល បានបាត់បង់ជីវិតមាន ឈ្មោះ ភ្វឿង ភេទ ប្រុស អាយុ៣៤ឆ្នាំ មានមុខរបរដូចគ្នា ។

សមត្ថកិច្ច បាននិយាយឱ្យដឹងនៅថ្ងៃទី៣ ខែកញ្ញាថា មុនពេលកើតហេតុ អ្នកទាំង២មានឈ្លោះប្រកែកគ្នា ជារៀងរាល់ថ្ងៃ ដល់ម៉ោង កើតហេតុ ស្រាប់តែ ឈ្មោះ ភឿង បានផឹកស្រាស្រវឹង ហើយកាន់ប៉ែលទៅវាយ ជនដៃដល់មានឈ្មោះ ង្វៀង ធៀង ឌឹក ដែលកំពង់ធ្វើត្រី  នៅលើទូកដែលរួមដំណើរ ជាមួយគ្នាបំរ៉ុងចេញទៅ ធ្វើនេសាទនៅ លើផ្ទៃសមុទ្រស្រាប់តែពេលនោះ ជនរងគ្រោះបាន យកប៉ែលទៅវ៉ៃត្រូវ មួយប៉ែលត្រង់ក្បាលបណ្ដាលឱ្យ បែកឈាមពេលនោះ ជនដៃដល់បានយកកាំបិត ដែលកំពង់ធ្វើត្រី នៅជាប់ដៃទៅចាក់ត្រូវ ត្រង់ក្រោមក្លៀកខាង ឆ្វេងបណ្តាល ឱ្យស្លាប់ភ្លាមៗ ។

ប្រភពដដែលបានបន្ដថា ក្រោយពីទទួលបាន ព័ត៌មានពីករណីនេះភ្លាម លោកក៏បានចាត់ កម្លាំងចុះ ឃាត់ខ្លួនបានជនដៃដល់បាន នៅលើទូកកើត ហេតុតែម្ដង។  ក្រោយកើតហេតុ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូន មកស្នងការដើម្បីចាត់ការបន្ដទៅ តាមនិតិវិធីច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]