ខេត្តឧត្តរមានជ័យ ៖ សពស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញកាលពីវេលា ម៉ោង៦ព្រឹកថ្ងៃទី០៣ កញ្ញា ២០១៣ នេះ នៅលើផ្លូវលំរបស់ ក្រុមហ៊ុនទំរីង រ៉ាម់ប៊ើរ និងបង្កឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតបំផុត ដោយសារសពត្រូវឃាតករ សម្លាប់យ៉ាងសាហាវគឺអារ.កកាត់ក្បាលចេញពីគ្នា ។

ប្រភពពីសាច់ញាតិបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះប្រឹម សាវ៉ាន អាយុ២១ឆ្នាំ រស់នៅភូមិអណ្តូងបី (ហៅភូមិអូរតាម៉េង) ឃុំអន្លង់វែង ស្រុកអន្លង់វែង ។ មុនពេលកើតហេតុ ត្រូវបានជនមិនស្គាល់មុខទូរស័ព្ទឱ្យស្ត្រីរងគ្រោះ ចេញទៅជួប នៅវេលាម៉ោងប្រហែលជា៩ ទៅ១០យប់ថ្ងៃទី២ កញ្ញា ២០១៣ តែក៏មិនបានឃើញត្រឡប់មកផ្ទះវិញទេ ។ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលថា ស្ត្រីរងគ្រោះត្រូវឃាតករអារ.កសម្លាប់តែម្តង ។

សមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ឃាតករនេះ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]