កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ក្នុងក្របខ័ណ្ឌ Premier League របស់អង់គ្លេស មានការប្រកួត ចំនួន ៦គូ និងមានការផ្សាយបន្តផ្ទាល់ជូន ទស្សនិកជនទស្សនា តាមកញ្ចក់ទូរទស្សន៍ផងដែរ។ ក្នុងនោះ ការប្រកួតទាំង ៦គូនេះ គឺមាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្រុមជើងឯករង បានយកឈ្នះក្នុងទឹកដី ខណៈក្រុមទើបឡើងថ្មី អាចយកឈ្នះ ក្រុមចាស់ទៅវិញ។

ដូចនេះ ខ្មែរឡូត នឹងធ្វើការសង្ខេបជូន លទ្ធផលទាំង ៦គូ ដូចខាងក្រោម៖


ងាកមកការប្រកួត នារាត្រីយប់ថ្ងៃអាទិត្យវិញ ក្រុម ហង្សក្រហម Liverpool នឹងបើកទ្វារកីឡាដ្ឋាន Anfield របស់ខ្លួនស្វាគមន៍ក្រុមជើងឯក បិសាចក្រហម Manchester United ខណៈ ក្រុមមាន់គក Tottenham Hotspur ត្រូវធ្វើដំណើរទៅកាន់ ទីក្រុងឡុងដ៍ នាទឹកដី Emirate Stadium របស់ក្រុមកាំភ្លើងធំ Arsenal។ ក្នុងនោះ ក្រុម West Brom ក៏ត្រូវស្វាគមន៍ ក្រុម Swansea របស់ប្រទេសវែល ផងដែរ។


ទោះជាយ៉ាងណាក៏ដោយ ការប្រកួតស៊ីសាច់ហុចឈាម រវាងក្រុមដ៏ធំទាំងពីរ របស់ចក្រភពអង់គ្លេស នឹងមានការចូលរួមទស្សនាច្រើន ក្នុងពិភពលោក។ ក្នុងនោះ ខ្សែប្រយុទ្ធជម្រើសជាតិ អ៊ុយរ៉ាហ្កាយ ដ៏ឆ្នើម របស់ហង្សក្រហម Liverpool កីឡា  Luis Suarez នឹងអវត្តមាន ដោយសារតែការពិនិយ មិនឲ្យចូលរួមការប្រកួត ចំនួន ១០ប្រកួត កាលពីរដូវកាលមុន។ ចំណែកឯ ក្រុមបិសាចក្រហម Man UTD នឹងសម្លឹងឃើញ ៣ពិន្ទុយ៉ាងងាយ ក្នុងទឹកដី Anfield ដោយសារក្រុមរបស់ លោក Moyes កំពុងមានទម្រង់លេងល្អ និង មិនមានកីឡាករណាម្នាក់រងរបួសឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុម Man UTD មិនបាននាំចូលកីឡាករថ្មី ចូលក្នុងក្លឹបឡើយ ខណៈ Liverpool បានទិញ ខ្សែការពារចំនួនបីរូប គឺ កីឡាករ Toure ពី Man CITY កីឡាករ Sakho ពី PSG និង កីឡាករ Tiago llori ពី Sporting Lisbon ដែលធ្វើឲ្យ ទម្រង់ការពាររបស់ក្រុម ហង្សក្រហម Liverpool មានលក្ខណៈរឹងមាំ ពិបាកក្នុងការវាយសម្រុក ជាពិសេសនោះគឺ អ្នកចាំទី ដៃស្អិតចំណូលថ្មី គឺ Simon Mignolet របស់ ក្រុម Liverpool។


ចំណែកឯ Arsenal និង Westbrom មានសង្ឃឹមយ៉ាងមុតមាំថានឹងអាច យកឈ្នះក្នុងទឹកដីខ្លួន បានយ៉ាងងាយ ព្រោះ Arsenal ទើបតែផ្តួល ក្រុមទួរគី Fenerbahce ដោយលទ្ធផល ២ទល់នឹង០ ខណៈ Westbrom សម្លឹងឃើញការឈ្នះលើកដំបូង ក្នុងទឹកដី Hawthorns របស់ខ្លួន នារាត្រីយប់នេះ។




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការប្រកួតទាំងនេះ? សូមកុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]