ថ្មីៗនេះ មានប្រភពព័ត៌មាន ពីអ្នកសិល្បៈដូចគ្នា ក៏ដូចជាមជ្ឈដ្ឋាន អ្នកចូលចិត្ដតាមដាន សកម្មភាពតារា បាន បង្ហើបឱ្យដឹងថា តារាចម្រៀង ឆៃលី ដាឡែន ដែលកំពុងតែបង្ហាញវត្ដមាន ច្រៀងរាំយ៉ាងសប្បាយ នៅលើទឹក ដីសហរដ្ឋអាមេរិក លែងហ៊ានវិលចូលស្រុកវិញ និងអាចចាកចេញពីពិភពសិល្បៈផងក៏ថាបាន ខណៈដែល នាង បានបង្ហាញរូបភាព ដ៏សិចស៊ីស្ទើរតែបង្ហាញ ល្វែងលើទាំងស្រុងតាមរយៈខោអាវសន្សំសំចៃ សាច់ក្រណាត់របស់ នាងហើយនោះ បានធ្វើឱ្យមហាជននៅក្នុងប្រទេសកម្ពុជា ជាពិសេសពិភពអ្នកសិល្បៈដូចគ្នា មានការភ្ញាក់ផ្អើល និងបានធ្វើការតិះតៀនរិះគន់យ៉ាងចាស់ដៃអំពីទង្វើខុសឆ្គងរបស់នាង ដែលហ៊ានស្លៀកពាក់ឡើងលើឆាកតន្ដ្រី ភ្លេចតម្លៃវប្បធម៌ខ្លួនថាជាអ្នកសិល្បៈខ្មែរ។ 


ក្រោយពីជ្រុលជ្រោះប្រព្រឹត្ដទាំងភ្លេចខ្លួន ឆៃលី ដាឡែន បានផ្ញើសារសុំទោសមហាជន ជាពិសេស អ្នកគាំទ្រនាង ទូទាំងប្រទេស និងធ្វើការសន្យាមិនឱ្យមានលើកទី២។ ទោះបីជានាងបានសរសេរនៅក្នុងទំព័រFacebook របស់ នាង សុំទោសយ៉ាងណាក្ដី ក៏ខណៈនេះគេសង្កេតឃើញមានប្រតិកម្មខ្លាំងៗ ពីទស្សនិកជននិងពីប្រធាន សមាគសិល្បករ ខ្មែរ លោក សុះ ម៉ាច រហូតមានការប្រជុំពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីធ្វើការណែនាំ និងរិះរកវិធីទប់ស្កាត់ដល់អ្នកសិល្បៈដែលប្រព្រឹត្ដអំពើប្រាសចាកខុស ឆ្គង ហួសហេតុភ្លេចពី វប្បធម៌ជាតិខ្មែរ។

ក្នុងកិច្ចពិភាក្សាគ្នានោះក៏បានលើកតារា ចម្រៀងឆៃលី ដាឡែន ជាប្រធានបទមួយ ដ៏សំខាន់ ព្រោះនេះមិនមែន ជាលើកទី១ទេសម្រាប់នាង ដោយកាលពីមិនទាន់ចាកចេញទៅ  សម្ដែងនៅអាមេរិកក៏នាងបានបញ្ជេញ រូបថត ដ៏សិចស៊ី ដែលមើលឃើញឈុតក្នុងក្ដៅសាច់ បង្ហាញជាសាធារណៈនិងដែរ។ ឥឡូវស្រាប់តែនាងបានចេញ សម្ដែងនៅក្រៅប្រទេស ឆៃលី ដាឡែន ព្រលែងម៉ាអស់ដៃម្ដងទៀត។ បញ្ហានេះហើយបានធ្វើឱ្យក្រសួងជា ពិសេសអ្នកគ្រប់គ្រងសិល្បៈ ត្រូវមានវិធានការយ៉ាងណា ឬដាក់ទោសទណ្ឌដល់តារាចម្រៀង ឆៃលី ដាឡែន ពេលនាងត្រឡប់មកវិញក្នុងន័យកុំឱ្យប៉ះពាល់ដល់អ្នកសិល្បៈឯទៀតឬទេ។

ព័ត៌មានទាំងអស់នេះហើយបានធ្វើឱ្យឆៃលី ដាឡែន ដែលកំពុងតែសម្ដែងនៅសហរដ្ឋ  អាមេរិកការខ្លាចរអាភ័យ ខ្លួន ព្រោះពេលមកដល់ប្រទេសវិញនាងនឹងត្រូវស្វាគមន៍ ដោយ ការព្រមានពីក្រសួងឬពីប្រធានសមាគម។ ហេតុនេះហើយថ្មីៗនេះលេចឮថា ដាឡែន ទំនង លែងហ៊ានវិលចូលស្រុកប៉ុន្ដែបើវិលវិញក៏វិលក្នុងលក្ខណៈស្ងាត់ៗ ព្រោះខ្លាចខ្មាស់គេ។ ទាក់ទិននឹងព័ត៌មាននេះលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ឱ្យ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងកាលពីថ្ងៃសៅរ៍ ទី១៤ ខែមករា នេះថា “វាគ្មានហេតុផលណាធ្ងន់ធ្ងរដែលមិន អាចឱ្យឆៃលី ដាឡែន វិលចូលស្រុកវិញមិនបាននោះទេ ម្យ៉ាងទៀត នាងក៏បានថ្លែងសុំទោស និងទទួលស្គាល់នូវកំហុសដែលបានប្រព្រឹត្ដហើយដែរ ”។

លោបន្ដទៀតថា “រាជរដ្ឋាភិបាល ឬក្រសួងក៏គ្មានចំណាត់ការណាមួយធ្ងន់ធ្ងរសម្រាប់ដាក់ទោសទណ្ឌនាងពេលត្រឡប់វិញ ឡើយ ឆៃលី ដាឡែនអាចមានសិទ្ធវិលត្រឡប់មក មាតុប្រទេសវិញ ប៉ុន្ដែនាងក៏ត្រូវទទួល ស្គាល់ នូវអ្វីដែលបានប្រព្រឹត្ដខុសឆ្គងកន្លងមកដែរ។ ម្យ៉ាងទៀតនៅពេលនាងត្រឡប់មកវិញ ខាងសមាគមក៏អាច អញ្ជើញនាងមកពិភាក្សាខ្លះៗពីបញ្ហានេះ។ ខ្ញុំគិតថា ឆៃលី ដាឡែនមិន ទាន់មានទោសទណ្ឌធ្ងន់ធ្ងររហូតដល់ ថ្នាក់នាងលែងហ៊ានវិលចូលស្រុកឡើយ ” ។ ដោយ ឡែកសម្រាប់កញ្ញាឆៃលី ដាឡែន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលមិនអាចទាក់ទង បានទេ ដោយទូរស័ព្ទរបស់នាងគ្មានអ្នកទទួល ម្យ៉ាងទៀតនាងកំពុង តែសម្ដែង នៅអាមេរិកឯណោះ៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]