ភ្នំពេញ៖ ចំណងស្នេហារបស់តារាសម្ដែង អ៊ុន អាលីហ្សា ដែលសាងឡើងរួបគ្នាជាមួយបុរស ជាគូសង្សារជិត៥ ឆ្នាំមកហើយនោះ ពេលនេះហាក់កំពុងទទួល សញ្ញារងនូវភាពអវិជ្ជមាន ខណៈដែលមានព័ត៌មានលេចចេញមកថា នាង និង សង្សារជាថៅកែហាងកាហ្វេម្នាក់នោះ កំពុងជួបបញ្ហារង្គោះរង្គើ ព្រោះភ្លើងប្រចណ្ឌ។

នាពេលកន្លងមកតារាសម្តែង ច្រមុះស្រួច កញ្ញា អ៊ុន អាលីហ្សា ធ្លាប់បាន ប្រកាសក្តែងៗថា សង្សាររបស់ខ្លួន គឺជាប្រុសកំពូលស្នេហ៍ តែម្នាក់គត់ ដែលនាងមានបំណងចង់ ចូលរោងការជាមួយ។ ប៉ុន្តែផ្ទុយទៅវិញថ្មីៗនេះ ក៏ធ្លាយព័ត៌មានថា ចំណងស្នេហារវាង នាង និង បុរសម្នាក់នោះគឺ បានដើរដល់ផ្លូវប្រេះឆា មិនចុះសម្រុងគ្នា ដោយសារតែវត្តមាន អ្នកទី៣ចូលជ្រៀតជ្រែក ។

បើតាមប្រភព ពីអ្នកនៅជិតខ្លួន កញ្ញា អ៊ុន អាលីហ្សា បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា  ចំណងស្នេហ៍របស់ អ៊ុន អាលីហ្សា ពេលនេះហាក់ដូចជាមាន ភាពល្អក់កករ ជាមួយគ្នា មិនសូវមានភាពផ្អែមល្ហែមដូចមុនទេ ។ ភាពរង្គោះរង្គើរវាងអាលីហ្សា និងថៅកែហាងកាហ្វេនោះទំនងមិនអាច សម្របសម្រួលគ្នាឬចូលរោងការ បាននៅឆ្នាំនេះតាមការគ្រោងទុកឡើយ បើមើលតាមស្ថានភាពពេលនេះ។

ប្រភពដដែលបាន បង្ហើបប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្នចំណងស្នេហ៍រវាងកញ្ញា អ៊ុន អាលីហ្សា និង បុរសខាងលើនេះហាក់ មានគម្លាតឃ្លាតឆ្ងាយពីគ្នា កាន់តែខ្លាំងព្រោះតែស្នេហា ដែលធ្លាប់មានភាពផ្អែមល្ហែម ប្រែក្លាយជាល្វីងជូរចត់ ដោយសារតែការមិនយល់ចិត្តគ្នា។

ជុំវិញព័ត៌មានលេចឭនេះគេហទំព័រ LookingTODAY មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពី កញ្ញា អ៊ុន អាលីហ្សាបាននៅឡើយទេ ដោយសារតែទូរស័ព្ទរបស់នាង មិនអាចទាក់ទងបាន។ដូច្នេះ គេហទំព័រ LookingTODAY រងចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខមកបកស្រាយ ពីសំណាក់ កញ្ញា អ៊ុន អាលីហ្សានៅពេលក្រោយ។

តារាសម្តែងស្រីទម្រង់មុខ ពងក្រពើចង្ការស្រួចកញ្ញា អ៊ុន អាលីហ្សា គឺជាតារាសម្តែង ដែលមានទេពកោសល និង សមត្ថភាព ព្រមទាំងទទួលបានការគាំទ្រ និង មានប្រជាប្រិយភាពខ្លាំងនៅក្នុងចង្កោម តារាសិល្បៈតាមរយៈនៃការដើរតួរសម្តែង កាចឆ្នាសឆ្នើម ឈ្នានីស ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]