កាលពីពេលថ្មីៗនេះ រូបភាពអ្នកផលិត អាយុ ៤០ឆ្នាំម្នាក់ កំពុងតែក្លាយជាប្រធានបទយ៉ាងក្ដៅគគុក សម្រាប់អ្នកប្រើប្រាស់អ៊ិនធើណេត។

យ៉ាងណាមិញ តាមប្រភពព័ត៌មានរបស់ ឃេភប់ បានឲ្យដឹងថា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៣មុននេះ តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងគឺ Yoon Jong Shin បានសរសេរជាសារនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter របស់ខ្លួនថា "នេះជារូបភាព Lee Gyu Ho ដែលគាត់ជាមនុស្សម្នាក់ដ៏ល្បីឈ្មោះនោះ កំពុងតែផលិតបទចម្រៀងថ្មី ឲ្យ Ye Rim ដែលនឹងត្រូវចេញផ្សាយ ក្នុងអាល់ប៉ុមទី ២របស់នាងក្នុងពេលឆាប់ៗនេះហើយ។

តែអ្វីដែលក្លាយជាចំណីអារម្មណ៍របស់អ្នកប្រើប្រាស់អ៊ិនធើណេតនោះ គឺជា រូបភាពរបស់ Lee Gyu Ho ដែលមានអាយុ ៤០ឆ្នាំនេះទៅវិញ ដោយសារតែបុរសនេះ មានមុខមាត់ក្មេងជាងវ័យដាច់ស្រលះ ដែលមើលទៅមុខស្បែកស្រស់ថ្លា ភ្នែកដ៏ស្រទន់ ហើយមុខស្រដៀងនឹង Taeyeon ដែលជាសមាជិកស្រីនៅក្នុង Girls' Generation ថែមទៀត។

ជាក់ស្ដែងណាស់ Lee Gyu Ho ពិតជាមានអាយុ ៤០ឆ្នាំមែន ដោយគាត់បានកើតនៅឆ្នាំ ១៩៧៤ និងនៅឆ្នាំ ១៩៩៤ នេះគាត់បានទទួលមេដៃសំរិទ្ធ ក្នុងការប្រលងបទចម្រៀងថែមទៀត។ ជាមួយគ្នានោះនៅឆ្នាំ ១៩៩៤ គាត់បានចេញផ្សាយអាល់ប៉ុមបទចម្រៀងដំបូង ដែលមានឈ្មោះថា"Alterego" និងតាំងពីពេលនោះមក គាត់បានក្លាយជាអ្នកផលិតបទចម្រៀងដ៏ល្បីឈ្មោះ ដែលនៅក្នុងនោះ ក៏បានផលិតបទចម្រៀងឲ្យតារាជាច្រើននាក់មកហើយ ដូចជា Yoon Jong Shin, Lee So Eun, Lee Seung Hwan និងតារាផ្សេងទៀត។

ចង់ដឹងយ៉ាងណា សូមមើលរូបភាពជាមួយខ្មែរឡូតទាំងអស់គ្នា៖

Lee Gyu Ho អ្នកផលិត អាយុ ៤០ឆ្នាំ

តើស្រដៀងគ្នាដែរឬទេ រវាង Lee Gyu Ho និង Taeyeon ដែលជាសមាជិកស្រីនៅក្នុង Girls' Generation?


ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]