ភ្នំពេញៈ នាពេលកន្លងមកទស្សនិកជន ធ្លាប់តែឃើញស្រីស្រស់ កញ្ញា ឌុច លីដា តុបតែងខ្លួនស្លៀក សំលៀកបំពាក់បែប សាមញ្ញាមិន សូវសិច ស៊ីបង្ហាញសាច់ លើក្រោមប៉ុន្មានទេ ហើយរាល់ការសម្តែង រឿងជាទូទៅ គេតែងតែ ឃើញនាងស្លៀកពាក់ បែបស្រគត់ស្រគំ ស្តាយយុវវ័យធម្មតាៗ ហើយសម្រាប់ការចូលរួម កម្មវិធីរបស់អ្នកសិល្បៈ ភាគច្រើនគេមិនសូវ ឃើញ នាងបង្ហាញពី ភាពស៊ីវិល័យ ប្រៀបដូចជានារី សម័យថ្មីប៉ុន្មានទេ ។

តែថ្ងៃនេះ Looking TODAY ចង់នាំអារម្មណ៍ទស្សនិកជន ទៅទស្សនាជា មួយរូបសម្រស់ ស្រស់ឆើតឆាយ បូករួមជាមួយការលេងម៉ូដ សំលៀក បំពាក់បែបស៊ីវិល័យ ដែលតារាស្រី ភាគច្រើននិយម ប្រជែងគ្នាបង្អួតពីរូប សម្រស់ដងខ្លួន ដ៏ស្រស់ស្អាតទាក់ទាញ ក្រសែភ្នែកទស្សនិកជន ដោយ នៅក្នុងនោះ កញ្ញា ឌុច លីដា បានរំលេចខ្លួនក្នុង ការថតបង្ហាញ ម៉ូដ សំលៀកបំពាក់៥ឈុត ជាមួយបុរសសង្ហារ សម្បុរសសាច់ម៉ដ្ឋរលោង លោក អេនឌី យ៉ាងស្រស់ស្អាតជាមួយ ស្តាយក្នុងការ ពុតពែនខ្លួនកាច ស្តាយថតរូប យ៉ាងស្រស់ស្អាត ។

នៅក្នុងឈុតទាំង៥ដែល តារាសម្តែងស្រីវ័យក្មេងកញ្ញា ឌុច លីដា បាន រំលេចរូបបង្ហោះនៅ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook នោះ គេ មានការចាប់អារម្មណ៍ឈុតមួយ ដែលមានភាពស្រស់ស្អាត និងសិចស៊ី ទាក់ទាញក្រសែភ្នែកសម្លឹង មើលច្រើនជាងគេ គឺឈុតខ្មៅវែងចងពុង ដោយ ឈុតនោះមានរចនា ម៉ូដលាយជាមួយ ស្បៃពណ៌សាច់ នៅចន្លោះ ចង្អូរដើមទ្រូងដ៏ សិចស៊ីរបស់នាង ហើយបើមើលផ្នែក ខាងក្រោមឆែក តាំងពីចុង ជើងរហូតដល់ត្រឹមភ្លៅ បូករួមជាមួយដង ខ្លួនស្រស់ស្អាត ស្បែកសរម៉ដ្ឋ រលោង រលេចឆ្លុះជាមួយ ឈុតខ្មៅនោះ គឺមានភាពស្រស់ស្អាតបែបនារី ស៊ីវិល័យប្លែកភ្នែក ។

មិនតែប៉ុណ្ណោះនៅក្នុងរូបថត ទាំងអស់នោះរាល់ ការកាចស្តាយ ថតរូប មើលទៅសិចស៊ីនេះផងដែរ គេក៏បានឃើញជាមួយ វត្តមានតារាសម្តែង លោក អេនឌី នៅកៀកកិតជិតប្រាណនាង ដើម្បីធ្វើជាបង្គោលក្នុងការ ឲ្យនាងចាយសម្រស់ នៅមុខកាមេរ៉ាថែមទៀតផង។

ថ្លែងប្រាប់ Looking TODAY តារាស្រីរូបស្រស់ សោភាកូនកាត់អឺរ៉ុប កញ្ញា លីដា បានប្រាប់ឲ្យដឹងថា “ការថតរូបនោះគឺគ្រាន់តែជា ការថតផ្សាយ ពាណិជ្ជកម្ម ឲ្យហាងលក់សំលៀកបំពាក់ ហើយសម្រាប់ឈុតដែល ខ្ញុំ ស្លៀកនោះ គឺម្ចាស់ហាងគេជា អ្នកជ្រើសរើស ព្រោះគេគិតថា ឈុតទាំង នោះ ស៊ីនិងដងខ្លួនរបស់ខ្ញុំមើល ទៅឆ្លុះសាច់ទាក់ទាញ ការចាប់អារម្មណ៍ ច្រើនហើយសម្រាប់ខ្ញុំ ឈុតទាំងអស់នោះ មិនជាសិចស៊ីប៉ុន្មានទេ តែបើ សម្រាប់ ឈុតណាស្លៀកទៅ វាសិចស៊ីពេក ក៏ខ្ញុំមិនស្លៀកដែរ ព្រោះខ្លាច ត្រូវគេរិះគន់ដែរហ្នឹងណាបង ” ៕















ដោយៈLookingTODAY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា