ភ្នំពេញៈ នារីវ័យក្មេងសាច់សខ្ចីស្រស់ស្អាតម្នាក់ ដែលបម្រើការនៅក្នុងខារ៉ាអូខេហោស្តុន បានជិះម៉ូតូ អាយខុនឌុបសង្សារចេញពីដើរលេងនៅកោះពេជ្រ ដោយជែងជាមួយមិត្តភក្តិ បានជ្រុលចង្កូតទៅបុក នឹងខឿនផ្លូវផ្លោងទៅបោកនឹងដងគោម បណ្តាលឲ្យ បែកមុខបែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯសង្សារជិះពីខាងក្រោយរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីភាពសប្បាយភ្លើតភ្លើនក្នុងភាពជាយុវវ័យនេះ បានកើតឡើងនាវេលាម៉ោង ២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៤ ខែមករា នៅតាមបណ្តោយផ្លូវជាប់របងរដ្ឋសភា ហួសពីស្ពានហង្សកោះពេជ្រប្រមាណ២០០ម៉ែត្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យោងតាមសេចក្តីរាយការណ៍ភ្លាមៗពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះ ឈ្មោះ ជា រចនា ហៅបៀរ អាយុ ២៣ឆ្នាំ មានរូបរាងស្រស់ស្អាត សាច់សខ្ចីស្លៀកពាក់យ៉ាងសិចស៊ី ដែលទើបចេញពីបម្រើការងារនៅខារ៉ាអូខេហោសស្តុននោះ បានណាត់ជាមួយសង្សារ ជិះម៉ូតូអាយខុន ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1B-9512 ឌុបគ្នាដើរលេងនៅកោះពេជ្រ។

សេចក្តីរាយការណ៍បន្តឲ្យដឹងទៀតថា លុះដើរកម្សាន្តឆ្អែតឆ្អន់ហើយនោះ ជនរងគ្រោះជាមួយសង្សារ រួមជាមួយមិត្តភក្តិពីរបីនាក់ទៀត ដែលស្ថិតក្នុង អាការស្រវឹងផងនោះ បានជិះម៉ូតូប្រណាំងគ្នាចេញពីកោះពេជ្រ តាមស្ពានហង្ស យ៉ាងសប្បាយរីករាយ តែភាពសប្បាយភ្លេចស្មារតី បណ្តាលឲ្យក្លាយជាទុកមួយរំពេច ដោយជនរងគ្រោះជាស្រ្តីវ័យក្មេងរូបនេះ បានជ្រុលចង្កូតទៅបុកខឿនផ្លូវផ្លោងទៅបោកនឹងដងគោម បណ្តាលឲ្យបែកមុខ បែកមាត់ បែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯបុរសជាសង្សារវ័យក្មេងរបស់ខ្លួន ជិះពីខាងក្រោយ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយនោះ បានរងរបួសធ្ងន់ត្រូវបានគេបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]