កាលពីយប់ថ្ងៃពុធម្សិលមិញនេះ ក្លឹបអ្នកមានបុណ្យ Barcelona បានបើកទ្វារកីឡាដ្ឋាន Camp Nou របស់ខ្លួន ស្វាគមន៍ក្លឹប Atletico Madrid ក្នុងជំនួបជើងទីពីរ ដើម្បីប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ ស៊ុបភើខាប់ នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

កាលពីជំនួបជើងទីមួយកន្លងទៅនេះ At Madrid បានត្រឹមប្រកួតស្មើ Barcelona ក្នុងផ្ទះ ដោយលទ្ធផល ១ទល់នឹង១ ដែលគ្រាប់បាល់ស៊ុតបញ្ចូលទីដោយ កីឡាករ David Villa របស់ At Madrid និង កីឡាករចំណូលថ្មី Neymar របស់ Barcelona។ ១អាទិត្យបន្ទាប់ពីការប្រកួតជើងទីមួយ ក្រុម At Madrid ត្រូវធ្វើដំណើរទៅ កីឡាស្ថាន Camp Nou របស់ ក្រុម Barcelona ក្នុងជំនួបជើងទីពីរ វិញម្តង ដែលបញ្ចប់ទៅដោយលទ្ធផល ០ទល់នឹង០ ធ្វើឲ្យ ក្លឹប Barcelona របស់គ្រូបង្វឹកថ្មី លោក Gerardo Martino ឈ្នះពានរង្វាន់នេះជាលើកទី ១១ ដោយគិតតាមរូបមន្ត គ្រាប់បាល់ក្រៅផ្ទះ (Away Goal)។


ងាកទៅចាប់អារម្មណ៍ព្រឹត្តិការណ៍បាល់ទាត់ របស់ប្រទេសអង់គ្លេសឯណោះវិញ បន្ទាប់ពីយកឈ្នះ ក្លឹប Notts County ក្នុងទឹកដី Anfield របស់ខ្លួន ដោយលទ្ធផល ៤ទល់នឹង២ កាលពីថ្ងៃទី ២៨ សីហាកន្លងទៅនេះ ក្លឹបហង្សក្រហម Liverpool នឹងត្រូវជួបដៃគូ លំបាកមួយទៀត គឺ ក្លឹបបិសាចក្រហម Manchester United ក្នុងក្របខ័ណ្ឌ លីកខាប់ របស់ប្រទេសអង់គ្លេស នាពេលឆាប់ៗនេះ។

ក្នុងនោះ ក្រុមទាំងពីរនេះ ក៏នឹងជួបគ្នាក្នុងក្របខ័ណ្ឌ English Premier League នាថ្ងៃអាទិត្យសប្តាហ៍នេះ វេលាម៉ោង ៧:៣០នាទី ដែរ ដោយក្រុមហង្សក្រហម Liverpool នឹងបើកទ្វារកីឡាដ្ឋាន Anfield ស្វាគមន៍ ក្រុមជើងឯក បិសាចក្រហម Manchester United។

ចំណែកឯគូដែលចាប់អារម្មណ៍ផ្សេងៗទៀត មានដូចជា Chelsea ស្វាគមន៍ Aston Villa ក្នុងដី ខណៈ ក្លឹបមាន់គក Tottenham Hotspur ធ្វើដំណើរទៅកាន់ កីឡាដ្ឋាន Emirate Stadium របស់ ក្លឹប Arsenal ជាដើម។





តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ? សូមកុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]