​រាជធានីភ្នំពេញ ៖ ​ស្ត្រីជនជាតិ​វៀត​ណាម​​ម្នាក់​មាន​អាការ​ស្លេក​ស្លាំង​ដើរ​ដួល​​ជា​ច្រើន​​ ដង​​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ដល់​ប្រជា​ពលរដ្ឋ​ និង​សមត្ថ​កិច្ច​មូល​ដ្ឋាន​នៅ​ម្តុំ​រមណីយ​ដ្ឋាន​​វត្ត​ភ្នំ​កាលពី​​វេលា​ ម៉ោង​​៨​និង​៣០​នាទី​ព្រឹក​​​ថ្ងៃទី​​២៤ មេសា ២០១២ ដែលគេ​សង្ស័យថា ​ស្ត្រីរូប​នោះ​​ទំនង​ជាលេប​ថ្នាំ​ប៉ុន​ប៉ងសម្លាប់​ខ្លួន ។

​ស្ត្រី​​​ខាងលើ​បាន​អង្គុយ​ធ្លាក់​​ពី​លើ​កៅអី​ជា​ ច្រើន​​លើក និង​មាន​ស្មារតីវង្វេង​វង្វាន់​​និយាយ​លែងដឹង​ខុសត្រូវ ។ ភ្លាមៗ​នោះ​​​គេឃើញ​​កម្លាំង​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​​វត្ត​ភ្នំ​បាន​ ទៅដល់​ចំណុច​កើត​ហេតុ​​ហើយ​បាន​សួរនាំ​ស្ត្រី ជន​ជាតិ​វៀត​ណាម​នោះ ​តែ​ស្ត្រី​នោះ​និយាយ​ថា ​ដោយសារ​ខ្លួន​ខឹង​កូន​​និយាយ​មិន​ស្តាប់​ ទើប​គាត់​លេប​ថ្នាំ និង​​ជិះ​​ម៉ូតូ​​ឌុបមក​​រមណីយ​ដ្ឋាន​​វត្ត​ភ្នំ ។ តែពេល​នេះគាត់​មាន​ស្មារតី​ហាក់​ដូច​ជា​ភ្លេច​​មុខភ្លេច​ក្រោយ ។ ស្ត្រី​​រូប​នេះបាន​ប្រាប់ថា ​ឈ្មោះ​​ឡេង ធីធូ ជន​ជាតិ​វៀតណាម​ អាយុ​៤៦​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​សង្កាត់​​ផ្សារ​កណ្តាល​ទី​២ ខណ្ឌ​ដូន​ពេញ ​មាន​កូន​ម្នាក់​តែគាត់បញ្ជាក់មិន​មែន​​លេបថ្នាំ សម្លាប់​ខ្លួន​នោះ​ទេ​ គឺ​លេបថ្នាំ​​ព្យាបាល​ជំងឺ​ប្រចាំ​កាយ ហើយ​​​ទំនងជា​លេបជ្រុល​ទើប​​ថ្នាំ​ធ្វើ​ទុក្ខ​​​​ បណ្តាល​ឱ្យ​សមត្ថ​កិច្ច​យល់​ច្រឡំ​​ថា គាត់​​​លេប​ថ្នាំ​ធ្វើ​អត្តឃាត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]