ភ្នំពេញ៖ ជនសង្ស័យ ចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម បានបាញ់ ចំនួន៣គ្រាប់ ដើម្បីប្លន់ម៉ូតូស្តុបពី ពីយុវជនម្នាក់ បានសម្រេច កាលពីវេលាម៉ោង ៤៖១០នាទី ព្រឹកទៀបភ្លឺ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣នេះ ស្ថិតនៅតាមផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ លេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ប៉ុន្តែមិនបណ្តាលឲ្យជនរងគ្រោះ រងរបួសនោះឡើយ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈជនរងគ្រោះមានឈ្មោះ លឹម បូរ៉ា អាយុជាង២០ឆ្នាំ កំពុងជិះម៉ូតូម៉ាកស្តុបពី ពាក់ស្លាកលេខ 1AQ-5575 តាមបណ្តោយ ផ្លូវព្រះស៊ីសុវត្ថិ ស្រាប់តែដល់ចំណុចកើតហេតុ ក៏លេចមុខ ជនសង្ស័យ ចំនួន៣នាក់ បានបាញ់គំរាម ហើយយកម៉ូតូ បាត់តែម្តង។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយ អន្តរាគមន៍ និងសួរនាំជនរងគ្រោះ រកមូលពិតនូវករណីនេះ៕

ដោយ៖ ដើមអម្ពិល

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]