នៅឆ្នាំនេះ និស្សិតដែលបានចុះឈ្មោះចូលរៀន នៅឯសកលវិទ្យាល័យ Tsinghua នៃប្រទេសចិន មានចំនួន សរុប ៣៣៧៤នាក់ ដោយក្នុងនោះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺមាននិស្សិតប្រុសម្នាក់ ទើបតែមានអាយុ ១៣ឆ្នាំតែប៉ុណ្ណោះ។

និស្សិតឆ្នាំទីមួយ មានអាយុ ក្មេងជាងគេបំផុតនេះ មានឈ្មោះ Fan Shukai កើតនៅថ្ងៃទី ២៤ ធ្នូ ឆ្នាំ ១៩៩៩ បានចុះឈ្មោះចូលសិក្សា មុខវិជ្ជា ផ្នែកប្រវតិ្តសាស្រ្ត នៅសកលវិទ្យាល័យខាងលើ។ នេះពិតជារឿងមួយមិនគួរ អោយជឿផងដែរ ដោយរូបគេ បានឈានដល់ថ្នាក់ទី៤ នៅពេលមានអាយុ ទើបតែ ៥ឆ្នាំ ហើយបញ្ចប់ថ្នាក់អនុវិទ្យាល័យ នៅអាយុ ត្រឹមតែ ៧ឆ្នាំ ប៉ុណ្ណោះ។ រូបគេជាក្មេងប្រុសម្នាក់ ដែលមានខួរក្បាល និង គំនិតប្រាជ្ញា ពេញវ័យ ឬ ចាស់ទុំ មុនអាយុ ហើយក្នុងនោះដែរ រូបគេអាចមើលថែខ្លួនឯងបាន និង ចេះក្នុងការ ទំនាក់ទំនង ជាមួយអ្នកដ៏ទៃទៀតបាន ដូចជាមនុស្សធំពេញវ័យ ផងដែរ។ យ៉ាងណាមិញ នៅពេលដែលនាយក សកលវិទ្យាល័យ Tsinghua បានជួប ក្មេងប្រុសរូបនេះ គាត់ក៏មានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]