បាតុភូតធម្មជាតិដ៏កម្រមួយ បានធ្វើអោយអ្នកប្រើប្រាស់អ៊ិនធើណេត ដែលបានឃើញរួច មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែដើមឈើ ត្រូវបានលេបត្របាក់យក លិចចូលទៅក្នុងទឹក បាត់ស្រមោលឈឹង។

ប្រភពព័ត៌មានអង់គ្លេស បានចុះផ្សាយពី វីដេអូឃ្លីប នេះ ក្រោយពីទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែវាបង្ហាញ ពីកំលាំងរបស់ធម្មជាតិ ដ៏ខ្លាំងក្លា និង គួរអោយខ្លាច ហើយក៏មានអ្នកបញ្ចេញមតិផងដែរថា បើសិនជាពួកគេនៅទីនោះវិញ ប្រហែលជា គ្មានភាពក្លាហាន នៅចាំថតយកទិដ្ឋភាពបែបនេះទេ ច្បាស់ជារត់ចេញពីទីនោះ ដើម្បីរកកន្លែងសុវត្ថិភាព ជាក់ជាមិនខាន។ បាតុភូតដ៏កម្រនេះផងដែរ ត្រូវបានឲ្យដឹងថា មានទីតាំងស្ថិតនៅក្នុង តំបន់ Assumption Parish នៃរដ្ឋLouisiana សហរដ្ឋអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូខាងក្រោម៖



ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]