ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ Finghall នៃស្រុក North Yorkshire ប្រទេសអង់គ្លេស ត្រូវបានរងការរំខាងយ៉ាងខ្លាំង ពីសំណាក់សត្វរុយរាប់ពាន់ក្បាល ដែលជាហេតុធ្វើឲ្យពួកគេចង់រត់ចោលស្រុក។

យោងតាមប្រភព័ត៌មានពី ឌេលីមេល បានឲ្យដឹងថា នៅក្នុងផ្ទះរបស់ក្រុមគ្រួសារមួយ បានរកសម្លាប់រុយអស់ ៤០ក្នុងបន្ទប់ធ្វើម្ហូប និង៣០ក្នុងបន្ទប់បាយ។ ចំណែកឯគ្រួសារមួយទៀតបានរាយការណ៍មកថា គេចាប់បានរុយជាង ១៥០ក្បាល ជាប់ជាមួយនឹងក្រដាសស្អិតចាប់រុយ ក្នុងរយៈពេល៣ថ្ងៃ។ កសិដ្ឋានបសុបក្សីក្នុងស្រុក ទទួលបានការស្ដីបន្ទោសពី បញ្ហាខាងលើនេះ ហើយក្រុមការងាររបស់ក្រុមព្រឹក្សាឃុំ សុខភាពរបស់បរិស្ថាន កំពុងតែធ្វើការដោះស្រាយ។

ប្រជាពលរដ្ឋនៅទីនោះបាននិយាយថា ពួកគេត្រូវរក្សារទ្វារបង្អួច បិទជាប់រហូត ទោះជាក្នុងថ្ងៃដែលមានអាកាសធាតុក្ដៅក៏ដោយ។ បុរសម្នាក់បានប្រាប់ដល់អ្នកសារព័ត៌មានថា នៅពេលដែលគាត់កំពុងតែ ជួសជុលរថយន្ដរបស់គាត់ គាត់បានប្រទះឃើញសត្វរុយ ប្រមាណ ២០០ក្បាល នៅជុំវិញរថយន្ដរបស់គាត់ គាត់ពិតជាមិនយល់ ហេតុអ្វីបានជាពួកវាមករោមរថយន្ដនោះទេ។

យ៉ាងណាមិញ រដ្ឋាភិបាលនឹងរកប្រភពនៃសត្វរុយទាំងនេះ និងបំបាត់ពួកវាមិនឲ្យរំខាងដល់ ប្រជាពលរដ្ឋទៀតឡើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? បើលោកអ្នកស្ថិតក្នុងភូមិនោះវិញ តើប្រិយមិត្តនឹងធ្វើបែបណា?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]