យោងតាមប្រភពព័ត៌មានពីគេហទំព័រ ABC បានឲ្យដឹងថា នៅក្នុងទីក្រុង Shenzen នៃប្រទេសចិន នឹងធ្វើការអនុវត្តច្បាប់ អោយមានការផាកពិន័យ ប្រសិនជាមាននរណាម្នាក់ តំរង់គោលដៅ នៃការបត់ជើងតូច មិនចំកន្លែងឲ្យបានត្រឹមត្រូវ ដែលជាហេតុ ធ្វើអោយអ្នកប្រើប្រាស់អ៊ិនធើណេត មានការមិនពេញចិត្ត និង ធ្វើការចំអកមើលងាយ ជាខ្លាំង ចំពោះច្បាប់ថ្មីនេះ។

ការផាកពិន័យ សំដៅដល់ អ្នកដែលមិនព្រម បាញ់នោម អោយចំចានបង្គន់ ឲ្យត្រឹមត្រូវ ដែលអាចនាំអោយប្រឡាក់ និង ធ្វើអោយមាន ក្លិនមិនល្អ ហើយមួយវិញទៀត ដើម្បីអោយប្រជាជន មានទម្លាប់ល្អ ក្នុងពេលប្រើប្រាស់បង្គន់។ ចំពោះច្បាប់ថ្មីនេះ នឹងត្រូវធ្វើការអនុវត្តចាប់ពីខែក្រោយទៅ ហើយក្នុងម្នាក់ នឹងត្រូវផាកពិន័យ ១០០ យ័ន (១៦ ដុល្លារអាមេរិក) ពីសំណាក់មន្រ្តីមានសមត្ថកិច្ច ទៅលើជនណា ដែលមិនព្រមអនុវត្តតាម អោយបានត្រឹមត្រូវ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបភាពតំណាង



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]