នេះជារឿងដ៏មួយ ដែលប្រិយមិត្ដទាំងឡាយ គួរតែដឹង និងជ្រាប ពីការសំអាត បន្ទប់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់មួយចំនួន។

ភាពភ្ញាក់ផ្អើលបានផ្ទុះឡើង នៅក្នុងប្រទេសចិន ក្រោយពេលដែលវីដេអូមួយបាន បែកធ្លាយនៅក្នុងប្រព័ន្ធអ៊ិនធើណេត ដែលស្ដីពីការបោសសំអាតបន្ទប់នោះ។ យ៉ាងណាមិញ វីដេអូនេះបានបង្ហាញពីអ្នកបោសសំអាត នៅក្នុងសណ្ឋាគារប៉េកាំង បានប្រើប្រាស់កន្សែងសម្រាប់ ជូតមុខនិងខ្លួនទៅ ដុសលាងចានបង្គន់ ជូតជើង និងយកទៅធ្វើសកម្មភាពផ្សេងៗទៀត ដែលចាត់ទុកកន្សែងដែលភ្ញៀវប្រើប្រាស់នេះ ដូចជាកន្ទបបេះបិទ។ ក្រោយពីវីដេអូនេះបានលេចចេញផ្សាយភ្លាម សណ្ឋាគារនេះត្រូវបានធ្វើការសើុបអង្កេត និងអាចឈានទៅរកការបិទទ្វារថែមទៀត។ ជាមួយគ្នានេះ សណ្ឋាគារនេះបានធ្វើការសុំទោសជាសាធារណៈ ចំពោះហេតុការណ៍ដ៏អាក្រក់បែបនេះ ទៅសាធារណៈជនផងដែរ។

តើប្រិយមិត្ដយល់យ៉ាងណា ដែលសណ្ឋាគារទាំងមូលបែរជាកន្សែងសម្រាប់ ជូតខ្លួនឬមុខ មកធ្វើការជូតសំអាតចានបង្គន់ទៅវិញ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]