ប្រិយមិត្តប្រាកដជាដឹងហើយថា តេនញ៉ាជាពពួកសត្វ បរាសិត ដែលសម្ងំរស់នៅ ពឹងផ្អែកទៅលើ រាងកាយរបស់មនុស្ស ដោយការ ក្រេប ជញ្ជក់អាហារ ដែលបានបរិភោគ។

កាលពីថ្មីៗកន្លងទៅនេះ នារីជនជាតិអាមេរិកាំងម្នាក់ រស់នៅ រដ្ឋ Iowa សហរដ្ឋអាមេរិក បានធ្វើការកម៉ុងទិញ តាមរយៈអនឡាញ នូវតេនញ៉ា ជាច្រើនក្បាល ដើម្បីលេបទាំងរស់ ព្រោះចង់សម្រកទម្ងន់។ ក្រោយមក ដោយមានអារម្មណ៍ឈឺចុកចាប់ នាងក៏បានប្រាប់ ពីដំណាលរឿងនេះ ទៅកាន់ លោកវេជ្ជបណ្ឌិត ដែលធ្វើឲ្យគ្រូពេទ្យហួសចិត្ត ហើយស្តីបន្ទោស នាងថា នេះជាវិធីមួយដ៏គ្រោះថ្នាក់ ព្រោះ តេនញ៉ាមិនត្រឹមតែ ធ្វើឲ្យ អ្នកកាន់ តែញ៉ាំច្រើនតែមិនធាត់ នោះទេ ពោលគឺ វានឹងធ្វើឲ្យអ្នក មានជម្ងឺស្លេកស្លាំង និងខ្វះជីវជាតិ ក្នុងរាងកាយ ទៀតផង។

គួរបញ្ជាក់ផងដែរថា វិធីសម្រកទម្ងន់ប្រសើរជាងនេះ មានច្រើនណាស់ ហេតុដូច្នេះហើយ សូមប្រិយមិត្តនារី គប្បីជៀសវាងពី វិធីសម្រក ទម្ងន់នេះ ជាដាច់ខាត។

សូមប្រិយមិត្តទស្សនាវីដេអូ ខាងក្រោម៖

ដោយ រិទ្ធី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]