ពិធីការនីទូរទស្សន៏ ជនជាតិក្រិច ឈ្មោះថា Nana Karagianni ដែលពីមុនជាអតីតតារាម៉ូដែល និងជាអ្នកសារព័ត៌មានមួយរូប ដែលមានសម្រស់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ ឥឡូវនេះបានក្លាយជាមានរូបរាងស្គម សល់តែឆ្អឹងគូរឲ្យខ្លាចទៅវិញ។

យោងតាមសារព័ត៌មាន newspaper បានឲ្យដឹងថា ពិធីការនីរូបនេះ មានបញ្ហាយ៉ាងខ្លាំងចំពោះ ការទទួលទានអាហារ ព្រោះនាងមានជំងឺម្យ៉ាង ដែលមានឈ្មោះថា Anorexia Nervosa បណ្តាលឲ្យបាត់បង់ចំនង់ហូបអាហារតែម្តង ហើយធ្វើឲ្យនាងស្រកទំងន់យ៉ាងច្រើន រហូតដល់មានរូបរាងស្គមខ្លាំង សល់តែឆ្អឹង ស្ទើរតែចំណាំមិនបានទៀតផង។

យ៉ាងណាមិញ មនុស្សជាច្រើនមានការស្រណោះយ៉ាងខ្លាំង នៅពេលពួកគេយករូបថតរបស់នាង មកធ្វើការប្រៀបធៀប កាលពីពេលដែលនាងជាតារាម៉ូដែល ដ៏គួរឲ្យស្រលាញ់ម្នាក់ ហើយនឹងពេលឥឡូវ ដែលនាងមានរូបរាងស្គមខ្លាំង សល់តែឆ្អឹងបែបនេះ។ ទោះបីជាយ៉ាងនេះក៏ដោយ មានមនុស្សជាច្រើន កំពុងតែចាប់អារម្មណ៏ ទៅលើសុខភាពរបស់ ពិធិការនីរូបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]