ស្ដ្រីចំណាស់អាយុ ៤០ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ភ្លាមៗក្រោយពីស្ដ្រីនេះ បានជិះបុកស្ដ្រី២នាក់ផ្សេងទៀត និងទារកអាយុ ១៨ខែ នៅក្នុងចំណតឡាននៃ Kunming ខេត្ដ Yunnan ប្រទេសចិន កាលពីពេលថ្មីៗនេះ។

យ៉ាងណាមិញ ហេតុការណ៍សោកដនាកម្មនេះ ត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់ ដែលបង្ហាញពីម្ដាយនៃទារកនេះ រួមនឹងប្អូនស្រី បានដើរទៅតាមច្រកចូល នៃចំណតឡាន ខណៈពេល ដែលមានឡានម៉ាកអូឌី ពណ៌ខ្មៅចេញមក។ ជាមួយគ្នានោះ អ្នកបើកឡានរូបនេះ បានឈប់ឡានរបស់ខ្លួនបន្ដិច បន្ទាប់ពីឃើញអ្នកទាំងពីរ រួមនឹងរទេះដឹកក្មេង តែបែរជាបង្កើនល្បឿនទៅបុកបន្ថែម និងកៀកពួកគេជាប់ទៅនឹងជញ្ជាំងនោះទៅវិញ។ នៅក្នុងហេតុការណ៍នោះ រទេះក្មេងដែលមានផ្ទុកទារកនេះ បានកៀកជាប់រវាងឡាន និងជញ្ជាំង ដែលស្ដ្រីជាម្ដាយនិងប្អូនស្រីបានរត់គេទាន់ និងរត់ទៅគោះឡាននោះយ៉ាងខ្លាំង ដើម្បីផ្ដល់ជាសញ្ញាឲ្យអ្នក បើកឡានថាកំពុងតែបង្កគ្រោះថ្នាក់នោះ។

បន្ថែមពីនេះ ទារកនេះបានបាត់ស្មារតី និងមានឈាមចេញពីច្រមុះ រួមនឹងត្រចៀកយ៉ាងជោគជាំ ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដែលនៅក្បែរនោះ តែត្រូវបានប្រកាសថាស្លាប់ ដោយគ្រូពេទ្យនិយាយថា ទារកនេះបានរងប៉ះពាល់ដល់ផ្នែកក្បាលយ៉ាងខ្លាំង ដែលមិនអាចធ្វើការសង្គ្រោះបន្ទាន់ បាននោះទេ។ 

តាមសម្ដីអ្នកគ្រប់គ្រងនៅក្នុងតំបន់នេះ បាននិយាយថា ពួកគេធ្លាប់បានព្រមានដល់ អ្នកដំណើរទាំងឡាយ កុំឲ្យដើរនៅតាមផ្លូវចូលចំណតរថយន្ដ ដើម្បីជិះជណ្ដើរយន្ដផងដែរ តែឪពុករបស់ទារកនេះដែលបានស្លាប់នោះ បានធ្វើការប្រកែកថា នេះជាផ្លូវតែមួយដែល ប្រពន្ធរបស់គេអាចដឹករទេះក្មេងនេះ ឡើងទៅជាន់ខាងលើនៃផ្សារតាមរយៈជណ្ដើរយន្ដកន្លែងចំណតឡាននេះ។

តើប្រិយមិត្ដយល់ថា នេះជាកំហុសរបស់អ្នកណា?

ចង់ដឹងហេតុការណ៍យ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]