លោក Jeff Bloch ជាបុរសអាមេរិកម្នាក់ ដែលស្រលាញ់ចូលចិត្ត ប្រភេទរថយន្តប្រណាំង ជាខ្លាំង រហូតនឹកឃើញនូវគំនិតប្លែកៗ បង្កើតបានជារថយន្តដ៏ចម្លែកបំផុត ដែលមានលក្ខណៈខុសប្លែក ពីរថយន្តទូទៅ ដែលមិនធ្លាប់ជួបពីមុនមកឡើយ។

ការបង្កើតរថយន្តចុងក្រោយរបស់គាត់ ពិតជាមិននឹកស្មានដល់ទាល់តែសោះ ដែលរថយន្ត ត្រូវបានកែឆ្នៃម៉ូត ទៅជាក្រឡាប់ផ្ងារជើង ឡើងទៅលើ បែបនេះទៅវិញ ហើយក្នុងនោះផងដែរ វាជាប្រភេទរថយន្ត មានម៉ូដែលកូនកាត់ រវាង Ford Festiva ឆ្នាំ១៩៩០ ជាមួយនឹង Chevy Camaro ឆ្នាំ ១៩៩៩។ យ៉ាងណាមិញ រថយន្តរបស់គាត់ ត្រូវបានដាក់ឲ្យចូលរួម ក្នុងការប្រណាំងរថយន្ត ច្រើនលើកមកហើយដែរ ប៉ុន្តែសំរាប់លើកនេះវិញ ពិតជាធ្វើឲ្យមាន ការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល តែម្តង ព្រោះតែរថយន្តផ្ងារជើងឡើងលើមេឃ របស់គាត់ មួយនេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនា រូបភាព និង វីដេអូខាងក្រោម៖








ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]