ភាពយន្ត Wrath Of The Titans ជាភាពយន្តដែលផលិតមកជាមួយ នឹងបច្ចេកវិទ្យាទំនើប 3D ល្អបំផុត បន្ទាប់ពី រឿង Avatar។ មួយទសវត្ស ក្រោយពេលដែលភាពជាវិរបុរសរបស់គាត់ត្រូវបាន ឈ្នះដោយ បិសាចដ៏ធំបំផុត Kraken, Perseuse (ដើរតួរដោយ Worthington) កូនប្រុសដែលបានចាប់កំនើតជាមួយមនុស្សលោកឋាន កណ្តាលរបស់ Zeus (ដើរតួរដោយ Worthington) ដែលខំប្រឹងប្រែង រស់នៅដោយភាពស្ងប់ស្ងាត់ ជាអ្នកស្រុកភូមិ ជាអ្នកនេសាទ និងជា ឪពុកម្នាកគត់របស់ កូនប្រុសអាយុ១០ឆ្នាំរបស់គាត់ ឈ្មោះ Helius។


អីលូវនេះ ភាពយន្ត Wrath of the Titans ជាភាពយន្តដែលទទួលបានគាំទ្រ យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន និងជាភាពយន្ត ដែលនិយាយអំពីចំបាំងរវាង អទិទេព និង មនុស្ស បានដាក់បញ្ជាំងជាលក្ខណៈ 3D ធ្វើអោយកក្រើករោងភាពយន្ត។ ភាពយន្ត ដ៏អស្ចារ្យ មួយនេះបានដាក់បញ្ចាំងហើយ នៅរោងភាពយន្ត Legend ផ្សាទំនើប CityMall ជាន់ទី៣។  

សូមមើលវិដេអូខ្លី

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]